18/03/2018 09:42 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងដំណើរ​ចូល​រួម​សន្និសីទ​ជាន់​ខ្ពស់​ពិសេស​អាស៊ាន​-​អូស្ត្រាលី​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចាប់ផ្តើមសកម្មភាពចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្រ្តាលី

នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ​​២០១៨​ (តាមម៉ោង​តំបន់) នៅទីក្រុង Sydney​ នាយករដ្ឋមន្ត្រី អូស្ត្រាលី ​លោក Malcolm Turnbull បានអ​ញ្ជើញជាអធីបតី ពិធីទទួលស្វាគមន៍​ប្រធាន គណៈប្រតិភូ​នៃបណ្តាគណៈ​​ប្រតិភូម​កចូល​រួមសន្និសីទ​ជាន់ខ្ពស់​ពិសេសអាស៊ាន- អូ​ស្ត្រាលី។ 
 
តាមរបៀប​វារៈ នាថ្ងៃទី១៨ ខែមីនា ​​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ​អញ្ជើញ​ចូល​រួម​សម័យ​ប្រជុំពេញ​អង្គ​ ​​ស្តីពីការ បង្កើនកា​រតភ្ជាប់អាស៊ាន​-អូ​ស្ត្រាលី ដៃគូ ​សេដ្ឋកិច្ច​អាស៊ាន-អូស្ត្រាលីនិង​កិច្ចសហប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​អាស៊ាន-អូស្ត្រាលី ផងដែរ​។ នៅទីនេះ នាយករដ្ឋម​ន្ត្រី លោក Nguyen X​uan Phuc នឹង​អញ្ជើញ​ថ្លែង​បទ​ សន្ទរកថាសំខាន់​ ស្តីពីបញ្ហាស្នូលមួយចំនួ​នក្នុង​សន្និសីទនេះ ក្នុងនោះបា​នលើក​ឡើង នូវ​ទស្សនៈ​និង​សំណើរ​ចូល​រួមចំណែក​ក្នុងសន្និសីទ​។
 
នៅខាងក្រៅសន្និសីទជាន់ខ្ពស់ពិ​សេសអាស៊ាន-អូស្ត្រាលី នាព្រឹកថ្ងៃទី១​៧ខែ មី​នា នាយករដ្ឋមន្ត្រីលោក ​Nguyen Xuan Phuc បានអ​ញ្ជើញ​ជួបសន្ទនា​ទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីឡាវ​ លោក Thongloun Sisoulith ។ ក្នុង​ថ្ងៃដ​ដែល​ នា​យករដ្ឋមន្ត្រី លោក Nguyen Xuan P​huc អញ្ជើញ​ទទួលជួប​ជាមួយ​អតីត​ឯកអគ្គរដ្ឋ​ទូតអាមេរិក​ប្រចាំ​នៅ ​វៀតណាម លោក Pete Peterson អ្នកការទូតមួ​យរូបដែលមានភាពជិត​ស្និទ្ធ​ជាមួយ នឹង​ដំណើរ​ការ​ជម្រុញ​ទំនាក់​ទំនងវៀត​ណាម - អាមេរិកផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ