05/09/2015 12:49 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅខេត្ត Kien Giang


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ នៅខេត្ត Kien Giang បានប្រព្រឹត្តទៅពិធីបើកការ​ដ្ឋាន សាងសង់ គំរោងការណ៍​ផ្គត់​ផ្គង់អគ្គីសនីជាតិ សំរាប់ឃុំកោះ Lai Son ស្រុក ​Kien Hai ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ គំរោងការណ៍នេះជាគំរោងការណ៍ធំបំផុតពីមុនមក​ ហើយបានអនុវត្តនៅខេត្ត Kien Giang ដោយបានផ្គត់ផ្គង់បរិមាណអគ្គីសនី​ចំនួនរាប់រយលាន kWh/ឆ្នាំ។ គំរោងការណ៍នេះត្រូវបានអនុវត្តប្រកបដោយ​សមស្របជាមួយគំរោងការណ៍អភិវឌ្ឍន៍អគ្គីសនីជាតិ រួមចំណែកសំខាន់ក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន ជំរុញការវិនិយោគ បង្កើនកំណើនសេដ្ឋកិច្ចនៅខេត្ត Kien Giang រួមចំណែកអនុវត្តគោល​ដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកោះសមុទ្រនិងឆ្នេរសមុទ្រ ហើយកសាងប្រព័ន្ធកោះទៅជាប្រព័ន្ធការពាររឹងមាំអធិបតេយ្យភាព សិទ្ធិយុត្តាធិការជាតិចំពោះបណ្ដា​តំបន់​កោះសមុទ្ររបស់មាតុប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ