16/09/2016 09:37 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅហុងកុង


សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅហុងកុង

បន្តសកម្មភាពនានានៅហុងកុង ក្នុង​ក្របខ័ណ្ឌដំណើរ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​​ចិន នា​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មាន​ជំនួបសន្ទនា​ជាមយយ​កម្មាភិបាល បុគ្គលិក នៅ​អគ្គស្ថាន​កុង​ស៊ុល និង​ដំណាងជន​វៀតណាម ដែលកំពុងរស់​នៅ ធ្វើការ និងសិក្សានៅហុង​កុង និងម៉ាកាវ។​ថ្លែង​មតិ​នៅទី​នេះ លោក Nguyen Xuan Phuc បានអះអាងថា៖​ បក្ស រដ្ឋ ជា​និច្ចកាល ​សហគមន៍​ជនវៀត​ណាម​​នៅ​ឯបរទេស ដែល​ក្នុងនោះមាន​បងប្អូននៅ​ហុងកុង​ និង​ម៉ាកាវ ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្តាច់​ចេញ​ពី​ប្រទេស​ជាតិ​វៀត​ណាម​បាន​ទេជា​​ប្រភព​កម្លាំង​សំខាន់ សំរាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ។

​មុននោះ ក្នុងថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ​ចូល​រួមពិធី​បើក​ជើង​ហោះ​ហើរ​​ត្រង់ រវាង​ទីក្រុង​ហូជីមិញ - ហុងកុង របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet៕ 

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ