19/05/2016 09:51 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅរុស្ស៊ី


សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅរុស្ស៊ី

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦​ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc បានមាន​ជំនួបសន្ទនា ជាមួយ​កម្មាភិបាល បុគ្គលិក​ស្ថានទូត និង​ស្ថាប័ន​ដំណាង​របស់​វៀតណាម​នៅរុស្ស៊ី​។ នៅក្នុង​ជំនួប​សន្ទ​នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ជូន​ដំណឹង​អំពី​ស្ថានភាព​របស់​ប្រទេស​​ជាតិ អំពីលទ្ធផលមហាសន្និបាតបក្សទូទាំង​ប្រទេស លើក​ទី១២ស​ង្កត់​ធ្ងន់​ទៅ​លើ​គោល​មាគា៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កិច្ច និង​ខ្លឹមសារ​ស្នូល ក្នុងគោលនយោបាយ​កិច្ចការ​បរទេស ដែលបាន​បក្ស​និងរដ្ឋ អនុវត្ត​ក្នុង​រយ​ពេល​៥ឆ្នាំខាង​មុខ​នេះ។ នា​យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ថា៖ វៀត​ណាម​ជានិច្ច​កាល​យកចិត្តទុកដាក់ដល់ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព​ជាប្រពៃ​ណី និង​ដៃគូយុទ្ធ​សាស្ត្រលើ​គ្រប់​ជ្រុង​ជ្រោយ ជាមួយ​រុស្ស៊ី ហើយស្នើ​អោយស្ថាន​ទូត​ និងស្ថាប័នទាក់ទិននានា របស់វៀត​ណាម​នៅ​រុស្ស៊ី ត្រូវ​លើក​កំពស់​ការទទួល​ខុស​ត្រូវ រួមវិភាគ​ទាន​ថែម​ទៀត ដើម្បី​ទំនាក់​ទំនង រវាង​ប្រទេស​ទាំងពីរ​កាន់​តែអភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។​

​នារសៀលថ្ងៃទី១៧ ឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​មាន​ជំនួប​សន្ទនា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រុស្ស៊ី លោក​ស្រី Valentina Matvienko​។ ភាគី​ទាំង​ពីរបាន​វាយតំ​លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំន​ង​សហប្រ​តិបត្តិ​ការវៀតណាម និង​រុស្ស៊ី ក្នុងរ​យៈពេល​កន្លង​ទៅ។

​ក៏ក្នុងរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ​ទៅទស្សនា​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន Gazprom ជា​ក្រុមហ៊ុនមួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​បំផុតនៅរុស្ស៊ីផ​ងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ