07/04/2015 12:06 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនៅវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាម ​ Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរុស្ស៊ី ​Dmitry Medvedev

 
ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីរុស្ស៊ី​ លោក​ Dmitry​ Medvedev បានមកដល់​ទីក្រុង​ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម​ ចាប់​ពី​ថ្ងៃ​ទី៥ ដល់ថ្ងៃទី៧ មេសា។ នាព្រឹកថ្ងៃទី៦ មេសា បន្ទាប់ពីពិធីទទួល លោកនាយករដ្ឋមន្ត្រីទាំង​ពីរ​រូប​បាន​ដំណើការ​ចរចារ​។

ថ្នាក់ដឹកនាំទាំងពីរូប បានអះអាងនូវការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យ​រវាង​វៀត​ណាម​និង​រុស្ស៊ី​ បំពេញផលប្រយោជន៍​យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបន្តការខំប្រឹងប្រែងនានា ​ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លើវិស័យនយោបាយ លោក​ទាំងពីររូប បានឯកភាពថា ​បន្ត​រក្សា​ និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្តរួមសហការ និងគាំ​ទ្រគ្នាទៅវិញទៅ​មក​ នៅ​លើ​ឆាក​អន្តរជាតិ។

លោកនាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពដែរថា៖បញ្ជាណែនាំអោយគ្រប់ក្រសួង​ ស្ថាប័ន​ និង​អង្គភាព​អាជីវកម្ម​ ស្វែងរកដំណោះស្រាយនានាយ៉ាងឆាប់ៗ ដែល​ក្នុងនោះមានការជំរុញខ្លាំងដំណើការចុះហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប នាពាក់កណ្ដាល​ដើម​ឆ្នាំ ​២០១៥​នេះ ​ខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១០ពាន់លានដុល្លារ​អាមេរិក​ នា​ឆ្នាំ​២០២០​។ ភាគីទាំងពីរ​បានឯកភាពពង្រីកថែមទៀត​​ទំនាក់ទំនងទ្វេភាគី​ ក្នុង​បណ្ដា​វិស័យ​ផ្សេង​ៗ​ទៀត​ ដូច​ជា​៖​ យោធា វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា អប់រំ-បណ្ដុះបណ្ដាល វប្បធម៌…លៗ

លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង សមភាគី​រុស្ស៊ី​ លោក Dmitry Medvedev​សុទ្ធតែ​បានចាត់ទុកថា៖ រាល់ជំលោះនៅសមុទ្រខាង​កើត ​ត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើ​ការគោរព​ច្បាប់អន្តរជាតិ​ ដែល​ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់អន្តរជាតិ ឆ្នាំ​ ១៩៨២​( UNCLOS ) លាតត្រដាងអនុវត្តយ៉ាងពេញលេញ និងប្រសិទ្ធិភាព​ នូវសេចក្ដី​ថ្លែងការណ៍ស្ដីពី​ប្រតិបត្តិ​របស់​ភា​គី​នានានៅសមុទ្រខាងកើត (DOC) និងឈានទៅដល់ការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)ផង​ដែរ។

បន្ទាប់ពីជំនួបសន្ទនានេះ លោកនាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាកាក្សិលសាក្សី ពិធីចុះហត្ថលេខាលើឯកសារនានានៃវិស័យ៖ ថាមពល វិនិយោគ ធនាគារ 
សុខា​ភិបាល និងគមនាគមន៍ ដឹកជញ្ជូន។          នារសៀលថ្ងៃទី៦ មេសា នៅទីក្រុងហាណូយ អគ្គលេខា​បក្ស​កុម្មុយ​នីស្ត​វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា​ជាមួយ​នាយករដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក Dmitry Medvedev​ ដែលកំពុងបំពេញទស្សនកិច្ចនៅ​វៀតណាម។ អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ វៀតណាមជា​និច្ចកាលគោរព​ការអភិវឌ្ឍន៍ទំនាក់​ទំនង​មិត្តភាព​ប្រពៃណី​ និង​ដៃគូ​យុទ្ធ​សាស្ត្រ​​លើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ីប្រមទាំង វាយតំលៃខ្ពស់​ចំពោះការ​ដែល​ រដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ​ជានិច្ចកាលបញ្ជាណែនាំគ្រប់ក្រសួង ស្ថាប័នលាតត្រដាងអនុវត្តបណ្ដា​កិច្ចព្រមព្រៀង​ជាន់ខ្ពស់​ ដែលទ​ទួលបាន។ លោក Nguyen Phu Trong មាន​គោលបំណងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ រវាង​វៀត​ណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប នឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ ជំរុញខ្លាំងទំនាក់ទំនង​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសជាសមាជិកនានា។

បញ្ចប់ជំនួបសន្ទនានេះ លោកអគ្គលេខាបក្ស Nguyen Phu Trong និង ​លោកDmitry Medvedev​  នាយក​រដ្ឋ​មន្ត្រី​ និងជាប្រធាន​គណៈបក្សរដ្ឋរុស្ស៊ី​ឯកភាព ធ្វើជាកាក្សិលសាក្សី ពិធី​ចុះហត្ថលេខាលើ​ឯកសារ​ ស្ដី​អំពី​ការ​ពង្រឹង​និងពង្រីកទំនាល់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សកុម្មុយនីស្តវៀតណាម និងគណៈ​បក្ស​ រដ្ឋរុស្ស៊ីឯកភាព ក្នុងដំណាក់កាល ២០១៥-២០១៧ ​ផងដែរ។

នារសៀលថ្ងៃទី៦ មេសា នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី ​លោក Dmitry Medvedev​ ប្រធាន​រដ្ឋសភា​វៀតណាម លោក Nguyen Sinh Hung បានសម្ដែង​ជំនឿជាក់ថា៖ ដំណើរទ​ស្សន​កិច្ច​លើក​នេះ​នឹង​ពង្រឹង​ និងពង្រីកទំ​នាក់ទំនងដៃគូ​យុទ្ធសាស្ត្រ ទំនុកទុកចិត្តគ្នាទៅវិញ​ទៅមក​ រវាង​ប្រទេស​ទាំងពីរ​។​ លោក​Nguyen​ Sinh Hung បានអះអាងថា៖វៀតណាមមិនអាចបំផ្លេចបាន​ការជួយឧបត្ថម្ភដ៏ធំធេង​ ដែលសហភាព​សូ​វៀតមុននេះ និងរុស្ស៊ី សព្វថ្ងៃបានលៃទុកសំរាប់វៀតណាម។ 

ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ដែរថា៖ ទោះបីជាស្ថានភាពលើពិភពលោកមានបំរ៉ែបំរួល​ក្តី​ ប៉ុន្តែ​មនោសញ្ជេតនា​ មិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ​នឹងបានពង្រឹងនិងពង្រីកជានិច្ច​៕

 
 តាម VOV5 - ​វិទ្យុសម្លេងវៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ