13/06/2016 10:29 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នៅខេត្ត Dong Thap


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ទៅពិនិត្យរូបសណ្ឋានធ្វើអាជីវកម្មរបស់
ក្រុមហ៊ុនភាគហ៊ុន Vinh Hoang
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅខេត្ត Dong Thap នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនារូបសណ្ឋានផលិតកម្មអាជីវកម្មលើភូមិភាគ។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យរូបសណ្ឋានធ្វើអាជីវកម្មរបស់ក្រុមហ៊ុនភាគហ៊ុន Vinh Hoang ជា អង្គភាពធ្វើអាជីវកម្មលើវិស័យជាច្រើន​ដែលក្នុងនោះមានការចិញ្ចឹមជលផល ជាពិសេសនេះជាអង្គភាពដែលស្វែងរកបានទិសដៅថ្មី និងវិនិយោគទៅលើការ ផលិតទំនិញ​បច្ចេកវិទ្យា​ខ្ពស់នោះគឺ Collagen និង Gelatin ពីស្បែកត្រី ដែល រំ ពឹងទុកថានាំមកប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់។

នាពេលរសៀលថ្ងៃដដែល លោក Nguyen Xuan Phuc បានអញ្ជើញជួប ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap ស្តីពីសភាពការអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គម ជាពិសេសគឺពិភាគ្សាលើការងារជម្រុញការផលិតកម្មធ្វើអាជីវកម្ម​ក្នុង​ខេត្ត៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ