08/05/2015 15:12 GMT+7 Email Print Like 0

សកម្មភាពរបស់គណៈប្រតិភូសមាជិកសភាអាមេរិកនៅវៀតណាម

នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៥ នៅទីក្រុងហាណូយ ​លោក Hoang Binh Quanប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេសមជ្ឈឹមវៀតណាម ​បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភា​អាមេរិក​​​ ដឹកនាំដោយលោកMatt Salmon ប្រធានអនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វីក ​នៃគណៈ​កម្មាធិការ​កិច្ចការ​បរទេស រដ្ឋសភាជាន់ទាបអាមេរិក ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោកMatt Salmon ​បានអះអាងថា៖ អាមេរិកយកចិត្តទុកដាក់ និងគោរពទំនាក់ទំនងជាមួយ​វៀត​ណាម​​​​​ ជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ តាមស្មារតីនៃសេចក្ដីថ្លែងការរួម ជាន់ខ្ពស់ នៃប្រទេសទាំងពីរ នាខែ
កក្កដា​ ឆ្នាំ២០១៣ ជឿជាក់ថា៖​ទំនាក់ទំនងវៀតណាមនិងអាមេរិកនឹងបន្តអភិវឌ្ឍន៍ នាប៉ុន្មានឆ្នាំខាងមុខនេះ។

 

ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយលោក Matt Salmon
លោក Hoang Binh Quan បានស្នើអាមេរិក បន្ត​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​​ជាមួយវៀតណាម ក្នុងការដោះស្រាយផលវិបាក​ពីសង្គ្រាមផង និងជំរុញកិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី​ទៀត​ផង​។​   មុននោះ នារសៀលថ្ងៃទី៦ ឧសភា ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ក៏​បាន​ជួប​សន្ទនា​ជាមួយ​លោក Matt Salmon ​ផងដែរ៕ 
 
តាម VOV5 -វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ