11/08/2018 08:45 GMT+7 Email Print Like 0

សកម្មភាពមានអត្ថន័យក្នុងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ថ្ងៃទី១០ ខែសីហា

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ជាទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ/dioxin នៅវៀតណាម។ ដើម្បីរួមចំណែកចែករំលែកការឈឺចាប់ការលំបាកលំបិនជាមួយជនរងគ្រោះទាំងនោះ តំបន់នានាទូទាំងប្រទេស​វៀត​ណាម​បានរៀបចំសកម្មភាពជាក់ស្ដែងនិងមានអត្ថន័យជាច្រើន។

ជូនអំណោយសំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅខេត្ត Kon Tum (រូបថត៖ VTV)

សមាគមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ខេត្ត Kon Tum បានរៀបចំការប្រគល់អំណោយប្រមាណ២៥០ចំណែកជូនចំពោះបណ្ដា ជនរងគ្រោះនៅក្នុងតំបន់។ នៅទីក្រុង Da Nang សមាគមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៃទីក្រុងបានរៀបចំការសាកសួរសុខទុក្ខជូនអំណោយប្រមាណ​ ៣១០​ចំណែក​ជូនចំពោះបណ្ដាជនរងគ្រោះ។

រីឯនៅខេត្ត Dak Nong វិញ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ សមាគមន៍ជនរងគ្រោះដោយជាតិគីមី​ពុល​ពណ៌​លឿង​ទុំ​/​dioxin នៃខេត្តបានចលនាបានទឹកប្រាក់ប្រមាណ ១១ ពាន់លានដុងពីសប្បុរសជនសំដៅជួយបន្ធូរស្រាលការឈឺចាប់របស់ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin និងជួយគេមានជីវភាពរស់នៅដោយស្ថិរភាព​។ លោកស្រី Dang Thi Tam ប្រធានសមាគមន៍ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ខេត្ត Dak Nong បានឲ្យដឹងថា៖

“យើងខ្ញុំមានគោលបំណងថា បណ្ដាស្ថាប័ននិងប្រជាជនក្នុងទូទាំងប្រទេស បន្តយកចិត្តទុកដាក់ថែមទៀតដល់​ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin។ យើងត្រូវការរួមដៃគ្នារបស់សង្គមទាំងមូល ដើម្បីបន្ធូរស្រាលការឈឺចាប់និងផលវិបាកដោយសង្គ្រាមបន្សល់ទុក”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ