01/03/2016 10:12 GMT+7 Email Print Like 0

សកម្មភាពពោពេញទៅដោយអត្ថន័យនិងជាក់ស្ដែងក្នុងខែយុវជន


សកម្មភាពពោពេញទៅដោយអត្ថន័យនិងជាក់ស្ដែងក្នុងខែយុវជន

នាថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ បាន​អោយដឹង​ថា៖ ខែយុវជន(ខែ​មេសា​) ឆ្នាំ​២០១៦ ប្រមូលផ្តុំទៅលើប្រធាន​បទ៖ មោទនភាពយុវវ័យ សម័យកា​ល​ហូជីមិញ ដោយទិស​ស្លោក ៖យុវជន​ធ្វើសកម្មភាព​ ដើម្បី​សហគមន៍ សង្គមថែទាំ បំប៉ន់យុវជន។ បន្ទាប់ពីពិធី​បំផុស នាថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅទី​ក្រុងVinh  Phuc ខែយុវជននឹ​ងមានសកម្មភាព កម្មវិធីជាច្រើនដែលក្នុង​នោះមាន​ ពិធី​រំលឹក​ខួប​អនុស្សាវ​រីយ៍​ លើកទី៨៥ទិវាបង្កើនសម្ព័ន្ធសមាគម​យុវជន និងពិធីប្រ​គល់​ជូន​រង្វាន់ Ly Tu Trong ឆ្នាំ ២០១៦ គ្រោង​នឹង​ប្រារព្វ​ឡើង នាថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦ ​នៅទីក្រុងហាណូយ។

​ខែយុវជន ២០១៦ មានប្រធានបទចំនួន៤ ហើយបានអនុវត្តតាមសប្ដាហ៍​និមួយៗ​។ ខែយុវ​ជន មាន​គោល​ដៅ​ឃោសនា​ ចំពោះសមាជិក​ម្នាក់ៗ យុវជន​និង​សង្គម​យល់​ដឹង​ត្រឹម​ត្រូវ គ្រប់គ្រាន់​អំពីតួនា​ទី របស់​សម្ព័ន្ធ​សមាគម​​យុវជន​​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កសាង និងការពារមាតុប្រទេស រួមចំ​ណែក​អប់រំ​ស្នេហា​​ជាតិ​និង​មោទន​​ភាព​ជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ