23/10/2018 11:06 GMT+7 Email Print Like 0

សកម្មភាពនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ AMMW លើកទី៣

 កិច្ចប្រជុំពិគ្រោះយោបល់លើកទី៥រវាងគណៈកម្មាធិការនារីអាស៊ាន (ACW) ជាមួយ​គណៈកម្មាធិការ​ជំរុញ​និង​ការពារ​សិទ្ធិនារី​និង​កុមារអាស៊ាន (ACWC) ត្រូវ បានរៀបចំឡើងនាថ្ងៃទី២១​ ខែតុលា ឆ្នាំ​២០១៨ ​នៅ​រដ្ឋធានី​ហាណូយ​។

កិច្ច​ប្រជុំ​ពិគ្រោះ យោបល់លើកទី៥ រវាងគណៈកម្មាធិការទាំងពីរខាងលើត្រូវ បានរៀបចំឡើង ក្រោម​សហអធិបតី​ភាព​របស់​ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិ​ច្ចវៀត​ណា​​ម និងគណៈលេខាធិការអា​ស៊ាន ហើយ​ជា​សកម្មភាព​​មួយក្នុងចំ​ណោម សកម្មភាពនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋ​មន្រ្តីជានារីអា​ស៊ាន​ (AMMW) លើក ទី៣ ​នៅប្រទេស​​វៀត​ណាម​។
 
នៅក្នុងជំនួប​នេះ គណៈប្រតិភូនៃ ACW និង ACWC បានពិភាក្សាអំពីផែន ការសហ​ប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​ផែនការធ្វើសកម្មភាពក្នុងតំបន់អំពីការលុប បំបាត់អំពើហឹង្សាចំពោះនារី និងសេចក្ដី​ថ្លែង​ការណ៍ស្ដីពី​ការជំរុញ​នារី ​សន្តិភាព​ និងសន្តិសុខក្នុងអាស៊ាន។
 
នាថ្ងៃ​ដដែល​ នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គម កិច្ចវៀតណាម​បាន​សហការ​ជាមួយ​គណៈលេខាធិការ​អាស៊ាននិងស្ថាប័នរបស់ អ.ស.បអំពីស​មភាពភេទ និងការប្រគល់សិទ្ធិអោយនារី​ (UN Women) ប្រចាំវៀត​ណាម​ រៀបចំសិក្ខាសាលាស្ដីពីភេទនិងចំ​ណេះដឹងរបស់មជ្ឈដ្ឋានសា​រព័ត៌មាន​។ បណ្ដាតំណាង​ចូលរួម​សិក្ខាសាលា​បានចែក​រំលែកនូវវិធានការជា​ច្រើនសំដៅ លើកកំពស់ចំណេះដឹងនៃសារព័ត៌មាន​អំពីភេទ សំដៅរួម​ចំណែក​ទៅក្នុងការ​ ប្រឆាំងការរើសអើងចំពោះនារី​និងកុមារី ធ្វើឲ្យផ្លាស់ប្ដូរ​ទំនាក់​ទំនង​អំពីភេទ​ក្នុង​តំបន់​អាស៊ាន​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ