កិច្ចប្រជុំពិគ្រោះយោបល់លើកទី៥រវាងគណៈកម្មាធិការនារីអាស៊ាន (ACW) ជាមួយគណៈកម្មាធិការជំរុញនិងការពារសិទ្ធិនារីនិងកុមារអាស៊ាន (ACWC) ត្រូវ បានរៀបចំឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ។
កិច្ចប្រជុំពិគ្រោះ យោបល់លើកទី៥ រវាងគណៈកម្មាធិការទាំងពីរខាងលើត្រូវ បានរៀបចំឡើង ក្រោមសហអធិបតីភាពរបស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម និងគណៈលេខាធិការអាស៊ាន ហើយជាសកម្មភាពមួយក្នុងចំណោម សកម្មភាពនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីជានារីអាស៊ាន (AMMW) លើក ទី៣ នៅប្រទេសវៀតណាម។
នៅក្នុងជំនួបនេះ គណៈប្រតិភូនៃ ACW និង ACWC បានពិភាក្សាអំពីផែន ការសហប្រតិបត្តិការក្នុងការអនុវត្តផែនការធ្វើសកម្មភាពក្នុងតំបន់អំពីការលុប បំបាត់អំពើហឹង្សាចំពោះនារី និងសេចក្ដីថ្លែងការណ៍ស្ដីពីការជំរុញនារី សន្តិភាព និងសន្តិសុខក្នុងអាស៊ាន។
នាថ្ងៃដដែល នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គម កិច្ចវៀតណាមបានសហការជាមួយគណៈលេខាធិការអាស៊ាននិងស្ថាប័នរបស់ អ.ស.បអំពីសមភាពភេទ និងការប្រគល់សិទ្ធិអោយនារី (UN Women) ប្រចាំវៀតណាម រៀបចំសិក្ខាសាលាស្ដីពីភេទនិងចំណេះដឹងរបស់មជ្ឈដ្ឋានសារព័ត៌មាន។ បណ្ដាតំណាងចូលរួមសិក្ខាសាលាបានចែករំលែកនូវវិធានការជាច្រើនសំដៅ លើកកំពស់ចំណេះដឹងនៃសារព័ត៌មានអំពីភេទ សំដៅរួមចំណែកទៅក្នុងការ ប្រឆាំងការរើសអើងចំពោះនារីនិងកុមារី ធ្វើឲ្យផ្លាស់ប្ដូរទំនាក់ទំនងអំពីភេទក្នុងតំបន់អាស៊ាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម