11/05/2017 10:06 GMT+7 Email Print Like 0

សកម្មភាពនៃមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ២៥៦១-ឆ្នាំសកល២០១៧


លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមអញ្ជើញចូលរួមក្នុងពិធី 

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមនិងតំណាងក្រសួង ស្ថាប័នមជ្ឈឹម រួមទាំង ឯកអគ្គរដ្ឋទូតនិងតំណាងអង្គទូតមួយចំនួនប្រចាំនៅវៀតណាមទៀតផង។

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Truong Thi Mai បានចាត់ទុកថា មហាពិធីបុណ្យវិសាខបូជាមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ក្នុងជីវភាពខាងស្មារតីនិងជំនឿសាសនារបស់សាសនិកនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យវប្បធម៌សាសនាពិភពលោកទៀតផងដែលបានមហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់កាល​ពី​ឆ្នាំ១៩៩៩មក។ លោកស្រីបានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាងធំធេងរបស់សមាគមពុទ្ធសាសនា វៀតណាមសម្រាប់ប្រទេសជាតិ។ លោកស្រី Truong Thi Mai មានប្រសាសន៍ថា៖

“ឆ្នាំ២០១៧នេះនឹងបានប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើនសម្រាប់ប្រ ទេសជាតិក៏ដូចជាសម្រាប់សមាគមពុទ្ធសាសនាវៀតណាម។ជាពិសេសគឺការរៀបចំ មហាសន្និបាតសាសនិកគ្រប់ជាន់ថ្នាក់ ឈានទៅមហាសន្និបាតសាសនិកទូទាំងប្រទេសលើកទី៨។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដោយស្មារតី ការទទួលខុសត្រូវនិង បញ្ញាឈ្លាសវៃរបស់ខ្លួននោះ ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាមរួម ទាំងអ្នកមុខអ្នកការ សាសនិកទាំងអស់នឹងរៀបចំប្រកបដោយជោគជ័យមហាសន្និ បាតនាពេលខាងមុខ ”។

ក្នុងថ្ងៃទី១០ឧសភានេះ តំបន់ជាច្រើនលើទូទាំងប្រទេសក៏បានរៀបចំយ៉ាងឱឡារិកមហាពីធីបុណ្យវិសាខបូជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ