11/03/2016 10:13 GMT+7 Email Print Like 0

សកម្មភាពនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sangនៅប្រទេសតង់ហ្សានី

ទទួលសេចក្តីអញ្ជើញ​របស់ប្រធានាធិបតីតង់ហ្សានីលោក Jonh Magufuli ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang លោកជំទាវ រួម​ទាំងគណៈ​ប្រតិភូជាន់​ខ្ពស់​វៀតណាម បានអញ្ជើញទៅដល់ទី​ក្រុង Dodoma ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ចថ្នាក់​រដ្ឋ​ ប្រទេសតង់ហ្សានីពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែ​មិនាឆ្នាំ២០១៦​។ នាព្រឹក ថ្ងៃទី​៩​ខែ​មិនាឆ្នាំ២០១៦​ ប្រធាន​រដ្ឋ Truong Tan Sang និង​ប្រធានាធិបតី Jonh Magufuli បាន ជួបពិភាក្សា​ស្តីពី​បញ្ហា​សំខាន់​ៗ​ជា​ច្រើន សំ​ដៅបង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ព្រម​ទាំង​ផ្លាស់​ប្តូរ​លើ​បញ្ហា​អន្តរជាតិ​ដែល​ភាគី​ទាំង​ពី​រ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ដូច​គ្នា។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Truong Tan Sang អះអាងថាវៀតណាម​ជានិច្ច​កាល​យក​ចិត្តទុក​ដាក់​ និងមានបំណងបើកទូលាយកិច្ចស​ហប្រតិ​បត្តិការ ដោយ​មាន​ផល​ប្រយោជន៍​ដូចគ្នា​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក ជាពិសេសគឺប្រ​ទេស តង់ហ្សានី​ផងដែរ។


ប្រធានរដ្ឋ Truong Tan Sang ជួបពិភាគ្សាជាមួួយប្រធានាធិបតិ​តង់ហ្សានីJonh Magufuli

ស្តីពីបញ្ហាពាណិជ្ជកម្ម ភាគីទាំងពីរបានពិភាក្សា​ លើវិធានការ​ជាច្រើនសំដៅ ជម្រុញ​កិច្ច​សហប្រតិ​បត្តិ​ការ​ឲ្យ​ស្រប​ទៅ នឹងសក្តានុភាពនៃប្រទេស​ទាំងពីរ។​ លោក Truong Tan Sang បានសង្កត់ធ្ងន់​ថា វៀត​ណាម​ត្រៀម​ជា​ស្រេច​ធ្វើ​ជា​ស្ពាន សម្រាប់ទំនិញ​របស់តង់ហ្សានីជ្រៀបចូល​ទីផ្សារ​អាស៊ាន និងប្រទេសជា​សមា​ជិក FTA ដែលវៀត​ណាម​ចូល​រួម​។ រួមជាមួយគ្នានោះ ប្រធានរដ្ឋលោក​ Truong Tan Sang ក៏មាន​បំណង​តង់​ហ្សានី​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់ ទំនិញវៀតណាមជ្រៀបចូលទីផ្សារតង់ហ្សានី និងប្រទេសអាហ្វ្រិកខាងកើត​ដោយ មាន​ការ​ខំប្រឹង​ប្រែង​ដល់ឆ្នាំ២០២០ ទទួលបានតម្លៃប្រាក់ពាណិជ្ជកម្ម​ចំនួន​១ពាន់​លាន​ដុល្លារ​អាមេរិក។ លោក Truong Tan Sang បាន​សង្កត់ធ្ងន់​ថា៖

​“ភាគីទាំងពីរបានឯកភាពរក្សាជាប្រចាំយន្តការ នៃកិច្ចប្រជុំគណៈកម្មាធិ​ការ​អន្តររដ្ឋាភិបាល ដើម្បី​ពិនិត្យ​ក៏ដូច​ជាពិភាក្សា​​​សំដៅជម្រុញកា​រ​ អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។ ភាគីទាំងពីរក៏បាន​ឯកភាពថា និន្នាការ​សន្តិភាព​​ស្ថិរភាព នៅតែជានិន្នាការស្នូល ហើយប្រទេសនានាត្រូវខំប្រឹង​ប្រែង រួមចំណែក​ចូល​ក្នុងការ​រក្សា​សន្តិភាព​និង​ស្ថិរភាព។ ដោយឈរ​លើមូលដ្ឋាននោះ ភាគីទាំង​ពីរក៏​បាន​ឯក​ភាព​ថា រាល់ជំលោះ​ដែន​ដីគឺ​តែង​តែ​ត្រូវដោះ​ស្រាយ​ដោយ​ សន្តិវិធី​ដោយ​ឈរលើមូលដ្ឋាន​គោរពច្បាប់​អន្តរជាតិ”។

​ក្នុងឱកាសនេះដែរ ប្រធានរដ្ឋលោក Truong Tan Sang បានគោរពអញ្ជើញ​ប្រធានា​ធិបតី Jonh Magufuli មកបំ​ពេញ​ទស្សន​កិច្ច​វៀតណាម នាពេលខាងមុខ។ ប្រធានាធិបតីJonh Magufuliបាន​ទទួល​យកសេចក្តី​អញ្ជើញ​នេះដោយ​ក្តីសប្បាយ​រីក​រាយ។ ពេលវេលានៃដំណើរទស្សនកិច្ចនេះ នឹងបានព្រមព្រៀងតាមផ្លូវការទូត។
 

ប្រធានរដ្ឋអញ្ជើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-តង់ហ្សានី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន​កិច្ចថ្នាក់រដ្ឋ​ ប្រទេសតង់ហ្សានីនេះ នាថ្ងៃទី៩ ខែមិនា ប្រធាន​រដ្ឋ Truong Tan Sang បាន​អញ្ជើញ​ចូល​រួមវេទិការ អង្គភាពអាជីវកម្ម​វៀត​ណាម-តង់ហ្សានី​ដោយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀត​ណាម​និង ស្ថាប័ន​ពន្លឿនវិនិយោគ​តង់ហ្សានីរៀបចំឡើង។ អញ្ជើញចូលរួមនិងថ្លែងមតិនៅ​វេទិការ​នេះ នាយក​រដ្ឋមន្ត្រី តង់​ហ្សានី លោក Kassim Majaliwa បាន​ឲ្យដឹង​ថា​តង់ហ្សានី​បាន និងកំពុង អនុវត្ត​វិធាន​ការកែ​ទម្រង់​បែប​បទ​រដ្ឋបាល​ជាច្រើន ក៏ដូចជាបន្ធូស្រាលគោល នយោបាយសំដៅទាក់ទាញ​ការវិនិយោគ។ ដោយ​ឈ​រលើ មូលដ្ឋាន​នោះ នាយក​រដ្ឋមន្ត្រីតង់​ហ្សានីមាន​បំណង​ថា អង្គភាពអាជីវ​កម្ម​ជម្រុញ ការវិនិយោគ​ទៅលើ វិស័យ​កសិកម្ម ក្នុង​នោះមានផ្នែកកែច្នៃស្វាយចន្ទី​កែ​ច្នៃ បសុសត្វ​និងចិញ្ចឹមគោ យកទឹកដោះ​ជាដើម។ នាយករដ្ឋមន្ត្រី Kassim Majaliwa បានអះអាងថា រដ្ឋា​ភិបាលតង់ហ្សានី​បង្កលក្ខណៈងាយស្រួល​ជា​និច្ច សម្រាប់​អង្គភាព​អាជីវកម្ម​នានា របស់​វៀតណាម​មកវិនិយោគនៅប្រទេស តង់​ហ្សានីផង​ដែរ។

​រីឯខ្លួនវិញ ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់​ថា ក្នុង​គោល នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន វៀតណាម​ជានិច្ចកាលយក​ចិត្ត​ទុក​ដាក់ និង​មាន​បំណង​បើក​ទូលាយ​កិច្ច​សហប្រតិ​បត្តិ​ការ ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក ក្នុងនោះមានតង់ហ្សានី។ លោក​មានប្រសាសន៍​ថា៖

​“ខ្ញុំវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់វេទិកានេះ គឺបង្កើតឡើង​ការ​ស្រុះ ចិត្ត​គំនិត​និងចែក​រំលែកនូវ​កិច្ចសហប្រតិ​បត្តិការ ជាមួយអង្គភាពអាជីវកម្មនានា។ ខ្ញុំចាត់​ទុក​ថា ទំនាក់​ទំនង​នយោបាយ​យ៉ាង​ល្អប្រសើរ វាង​ប្រទេស​ទាំង​ពីរ សក្តានុ​ភាព និង​លទ្ធភាពសហប្រតិបត្តិការ រវាងវៀតណាមជាមួយត​ង់ហ្សានី​ អាចក្លាយ ទៅជាស្ពា​ន​ផ្សារ​ភ្ជាប់ទីផ្សាររបស់គ្នាផងដែរ”។

​ក្នុងឱកាសនេះ តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម និង ស្ថាប័ន​ពន្លឿន​វិនិយោគ​តង់​ហ្សានីបា​ន​ចុះហត្ថ​លេខា​កិច្ចព្រម​ព្រៀង សហប្រតិបត្តិ ការសំដៅ​បង្កើត​បុព្វហេតុ​ជម្រុញ​កិច្ច​សហប្រ​តិបត្តិ​ការ រវាង​អង្គភាព​អាជីវកម្ម​នៃ​ព្រទេស​ទាំង​ពីរ។ នាថ្ងៃទី១០ ខែ​មិនា ឆ្នាំ២០១៦ នៅទី​ក្រុង Dar Es Salaam ប្រធាន​រដ្ឋវៀត​ណាម​លោក Truong Tan Sang និងគណៈប្រតិភូជាន់​ខ្ពស់​វៀតណាម បាន​អញ្ជើញ​ទៅទស្សនា​មណ្ឌល​សេដ្ឋកិច្ចពិសេស Benjamin។ នេះជា​កន្លែង​ប្រមូលផ្ដុំ​មូលដ្ឋាន​ឧស្សាហកម្មសំខាន់​ជាច្រើន នៃភាគខាង​កើតប្រទេស​តង់ហ្សានី ក្នុងនោះ​មាន​រោងចក្រផលិត​ស៊ីម​កាត​បម្រើ​បណ្ដាញ Halotel ដែលត្រូវបានវិនិយោគ ដោយសម្ព័ន្ធក្រុមហ៊ុន Viettel របស់​វៀតណាម។ ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះ​គោល​នយោបាយ​យុទ្ធសាស្ត្រ ស្ដីអំពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច របស់តង់ហ្សានី ហើយ​ចាត់​ទុក​ថា នៅដំណាក់​កាល​ដំបូង តង់ហ្សានី​បាន​ទទួល​សមិទ្ធិជាច្រើន ក្នុងការ​ទាក់ទាញប្រភពទុន​វិនិយោគ នៅឯបរទេស​ព្រម​ទាំងបង្កើត​ឡើង ប្រភពទំនិញ​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ជិតខាង​។ មុននោះ ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សន​កិច្ចនៅត​ង់ហ្សានី នាយប់​ថ្ងៃទី​៩ ខែ​មិនា​ប្រធាន​រដ្ឋលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Ali Mohamed Shein អនុប្រធានា​ធិបតី​តង់​ហ្សានី និងជាប្រធានាធិបតីតំបន់ពាក់​កណ្ដាល​ស្វ័យត្ន Zanzibar។ នៅទីនេះ លោក Truong Tan Sang បានអះ​អាង​ថា​វៀតណាម ត្រៀមជាស្រេចសហប្រតិបតិ្តការជាមួយ Zanzibar លើវិស័យដែលភាគី ទាំង​ពីរមាន​សក្ដានុភាព​ដូច​​ជាពាណិជ្ជកម្ម វិនិយោគ កសិកម្មនិង​ទូរគមនាគមន៍។ រីឯខ្លួនវិញ លោក Ali Mohamed Shein បានឲ្យ​ដឹង​ថា តង់ហ្សានីនិយាយរួមនិងតំបន់​ Zanzibar និយាយ​ដោយ​ឡែក​មាន​គោល​បំណង​រៀន​សូត្រ​បទ​ពិសោធន៍​របស់​វៀតណាម ក្នុងការផលិតស្រូវអង្ករ ការនេសាទ ចិញ្ចឹមនិងកែច្នៃជលផល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ