31/01/2016 09:56 GMT+7 Email Print Like 0

សកម្មភាពទទួលបុណ្យតេតប្រពៃណីរបស់ជនវៀតណាមនៅឯបរទេស


កម្មវិធីសិល្បៈអំណរបុណ្យតេតប្រពៃណីវៀតណាមនៅឡាវ

នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅរដ្ឋធានីវៀង​ច័ន្ទ ស្ថានទូតវៀតណាម​ប្រចាំ នៅឡាវ​បាន​រៀបចំ​ពិធី​ជប់​លៀង​អំណរ​សាទរ​និទាឃរដូវ​ឆ្នាំវក​អដ្ឋស័ក២០១៦ និង​អប់អរសាទរជោគជ័យ នៃមហាសន្និបាតបក្សលើកទី​១២។ ថ្លែងមតិ​ក្នុងពិធី​នេះ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅឡាវ បណ្ឌិត Nguyen Manh Hung បានសង្កត់​ធ្ងន់ថា​ឆ្នាំ២០១៦ ជាឆ្នាំសំខាន់សម្រាប់ប្រទេសទាំង​ពីរ ជាពិសេស​ក្នុងឆ្នាំ២០១៦​នេះ ឡាវកាន់​តំណែង​ជាប្រធាន​អាស៊ាន​ក្នុង​កាលៈ​ទេសៈ ដែលជាលើកដំបូង ប្រទេស ទាំងពីររួម​គ្នាអ​នុវត្ត​ការ​កសាង​សហគមន៍​អាស៊ាន​ដោយ​ឈរ​លើស​សរ​ ទ្រូង​ចំនួន​៣។ ឯក​អគ្គរដ្ឋទូតបានសម្តែងក្តីជឿជាក់ថា ក្នុងឆ្នាំ២០១៦នេះ បក្ស​ទាំងពីរ រដ្ឋទាំងពីរ និងប្រជា​ជន​នៃប្រ​ទេស​ទាំងពីរ​វៀតណាម និងឡាវបន្តទទួល បានសមិទ្ធិថ្មីជាច្រើន​ផងដែរ។

​ក៏ក្នុងថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បានរៀបចំបុណ្យ​តេតសហគមន៍​អំណរសាទរ​និទាឃរដូវ២០១៦ និងអបអរសាទរជោគជ័យនៃ មហាសន្និបាតបក្សលើកទី១២ ដោយមានការចូលរួមរបស់កម្មាភិបាល មន្ត្រី ស្ថាន​ទូត​រួមទាំង​បងប្អូនជនវៀតណាម ដែលកំពុងរស់នៅនិងសិក្សានៅអេហ្សីប​ផងដេរ។ មុននោះ នាថ្ងៃទី២៨ខែ​មករាឆ្នាំ២០១៦​ អគ្គកុង​ស៊ុលវៀតណាមប្រចាំនៅក្រុង Houston​ រដ្ឋ Texas អាមេរិក ក៏បានរៀបចំ​ពិធី​ជប់ល​ផង​ជូន​ពរ​អាណិក​ជន​វៀត​ណាម​ និងមិត្តភក្តិអន្តរជាតិក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ