15/02/2018 13:52 GMT+7 Email Print Like 0

សកម្មភាពទទួលបុណ្យ Tet របស់អាណិកជនវៀតណាមលើពិភពលោក

នាយប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែកបានរៀបចំជំនួបប្រាស្រ័យជាមួយតំណាងសហគមន៍ជនវៀតណាមនៅប្រទេសសាម៉ី ក្នុងឱកាសទទួលអំណរឆ្នាំថ្មីប្រពៃណី២០១៨។


 ឯកអគ្គ រដ្ឋទូតវៀតណាមលោក Ho Minh Tuan និងភរិយា រួមជាមួយភ្ញៀវនានា ក្នុងជំនួបនេះ (រូបថត៖ VOV)


ថ្លែងមតិនៅទីនេះ ឯកអគ្គ រដ្ឋទូតវៀតណាមលោក Ho Minh Tuan បានសំដែងគោលបំណងថា សហគមន៍ អាណិកជនវៀតណាមនៅឆែកបន្តសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងធ្វើសមាហរណកម្មយ៉ាងស៊ីជំរៅ​ថែម​ទៀតចូលក្នុងសង្គមនៃប្រទេសសាម៉ី ព្រមទាំង មានសកម្មភាពឆ្ពោះទៅស្រុកកំណើតផងដែរ។

ស្ថានទូតវៀតណាមប្រចាំស្រីលង្កា ទើបនឹងបានរៀបចំកម្មវិធីជួបប្រាស្រ័យ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី​២០១៨​នៅ​រ​ដ្ឋធានី Colombo។ កម្មវិធីប្រព្រឹត្តទៅ ក្នុងបរិយាកាសកក់ក្ដៅ ដោយមានការចូលរួមរបស់ជនរួមជាតិសហគមន៍អាណិកជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សារៀនសូត្រនៅតំបន់ជាច្រើន នៅ​ប្រទេសស្រីលង្កា។ តាមប្រពៃណីជារៀងរាល់ឆ្នាំគឺមិត្តភក្តិជិតស្និទ្ធរបស់ស្ថានទូត ដែលមកពីក្រសួងការបរទេសស្រីលង្កា អាជ្ញាធរទីក្រុង Colombo និងសមាគមន៍សាមគ្គីភាពស្រីលង្ការ-វៀតណាមក៏បានមកចូលរួមកម្មវិធីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ