26/09/2015 09:23 GMT+7 Email Print Like 0

សកម្មភាពទទួលបុណ្យសំពះព្រះខែឆ្នាំ ២០១៥


សកម្មភាពទទួលបុណ្យសំពះព្រះខែឆ្នាំ ២០១៥ (Image: VNA)

ក្នុង​ឱកាសបុណ្យសំពះ​ព្រះខែ​ឆ្នាំ​២០១៥ សកម្មភាព​កំសាន្ត​ជាក់​ស្តែង​និង​មាន​អត្ថន័យ​ជាច្រើន​ត្រូវ​បាន​រៀប​ចំឡើង​ក្នុង​ទូទាំង​ប្រទេស​វៀតណាម។ នាយប់ថ្ងៃ​ទី​២៤ខែកញ្ញាឆ្នាំ២០១៥ កុមារ​អនាថា​មាន​ស្ថានភាព​លំបា​ក​នៅ​ខ័ណ្ឌ​ Long Bien ទីក្រុងហាណូយ បានចូល​រួមបុណ្យ​រាត្រី “ទទួល​ព្រះច័ន្ទ​នៅម៉ាត់​ទន្លេ”។ កម្មវិធី​នេះបាន​នាំមក​នូវ ក្តីស្បាយរីករាយលើកទឹក​ចិត្តប្អូន​ៗ ខំប្រឹងប្រែងរៀបសូត្រល្អ និងរស់នៅល្អ​ក្នុង​ជីវភាព។ ប្អូន Nguyen Diep Anh សិស្ស​​មួយនាក់​មកពីមជ្ឈ​មណ្ឌល អប់រំខ័ណ្ឌ Ba Dinh បានឲ្យដឹងថា៖ “នាង​ខ្ញុំស្បាយ​រីករាយ​ណាស់​ ដែលបានមកចូលរួម​បុណ្យរាត្រីទទួល​ព្រះច័ន្ទ​នៅ​ម៉ាត់​ទន្លេ​នេះ។ នេះគឺជា​សកម្មភាព​មាន​អត្ថន័យ​។ គ្រួសារ​ខ្ញុំមានស្ថានភាព​លំបាក​។ មកដល់ទីនេះ នាងខ្ញុំ​បាន​ទស្សនា​ការសំដែង​សិល្បៈ​ល្បែង​ច្ពិន​ភ្នែក​ជា​ច្រើន។ តាម​រយៈនោះ ខ្ញុំឃើញថាជីវភាព​រស់នៅមានអត្ថន័យថែមទៀត។”

ក៏ក្នុង​ឱកាសនេះដែរ សមាគមនជនរង​គ្រោះ ដោយជាតិគីមីពូលពណ៌រ​លឿងទុំ​ទីក្រុង Da Nang ភាគ​កណ្ដាល​វៀត​ណាម សហការ​ជាមួយក្រុមហ៊ុន​នានា​បាន​រៀប​ចំ ពិធី​ប្រគល់​អំណោយ​សំរាប់​កុមារ​ដែល​ជាកូន​ចៅរ​បស់​ជន​រង​គ្រោះ ដោយជាតិគីមីពលពណ៌រ​លឿងទុំ។ លោកស្រី  Nguyen Thi Hien ប្រធាន​សមាគម​ជន​រង​គ្រោះ ដោយជាតិគីមីពលពណ៌រលឿងទុំទីក្រុង Da Nang បានចែករំលែក​ថា៖

“ទោះបីជាតំលៃនៃអំណោយនេះ​កិចតូចក្តី​ ប៉ុន្តែ​នេះគឺជាដួងចិត្តធំរបស់​យើង ខ្ញុំសំរាប់​ប្អូនៗ​ក្នុង​បុណ្យ​ព្រះច័ន្ទ​ពេញ​បូណ៌មី​ សំដៅលើក​ទឹកចិត្ត​ប្អូនជា​ជនរង​គ្រោះ ដោយជាតិគីមីពូលពណ៌​រលឿង​ទុំ។ នាង​ខ្ញុំមាន​គោល​បំ​ណង​​ថា៖ នាពេល​ខាងមុខបណ្ដាអង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេសនឹងរួមដៃ​ចែក រំលែកការ​ឈឺចាប់ របស់​ប្អូន​ៗ​ផង៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ