25/12/2017 10:26 GMT+7 Email Print Like 0

សកម្មភាពទទួលបុណ្យណូអែលឆ្នាំ២០១៧


 ទិដ្ឋភាពទទួលបុណ្យណូអែលនៅទីក្រុងហូជីមិញ

នារសៀល​ថ្ងៃទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៧​ អនុប្រធានគណៈកម្មាធិការម​ជ្ឈឹម​រណសិរ្សមាតុភូមិ​វៀតណាម ​លោក Ngo Sach Thuc​ បានអញ្ជើញទៅសាកសួរ​សុខ​ទុក្ខប៊ីស្សព Vu Dinh Hieu ទាំង អ្នកមុខ​ អ្នកការ ​នៅអគារប៊ីស្សព Bui Chu (​ខេត្ត Nam Dinh)។ 

នៅទីនេះ លោក ​Ngo Sach Thuc បានជួនពរប៊ីស្សព ​Vu Dinh Hieu និងអ្នកមុខ អ្នកការ​ គ្រីស្ទសាស​និកនូវ ភាព​សុខ​សាន្តត្រាណ ព្រមទាំងទទួលស្គា​ល់រាល់ការរួមវិភាគទាន​របស់​គ្រិស្តសាសនិក​ ទាំងអស់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ។

នាថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០១៧ បរិយាកាស​ទទួលបុណ្យណូអែលគឺប្រព្រឹត្ត​ទៅ​យ៉ាង​សប្បាយរីក រាយ​លើទូទាំង​ទីក្រុង​ហូជីមិញ (ភាគខាងត្បូងវៀតណា​ម)។ ​អ្នកស្រី Nguyen An Hue គ្រីស្ទសាសនិកនៅខ័ណ្ឌ B​inh​ Thanh បាន​ចែករំលែក​ថា៖​ រដូ​វណូអែលឆ្នាំនេះ អ្នកស្រី និ​ងមិត្តភក្តិ​មានគំរោង​ទៅចែក​អំណោយ​ជូនកុមារ​មានស្ថានភាព​លំបាក​នៅខ័ណ្ឌទី​៩។​ អ្នកស្រី Hue បានឲ្យ​ដឹង​ថា “ខ្ញុំបានទៅដល់កន្លែង ជួយប្អូនៗផង​ ជូនអំណោយផ​ង និង​រៀបចំ​កម្មវិធី​ទទួល​ណូអែល​សម្រាប់​ប្អូនៗ​។ ខ្ញុំតែង​លេងហ្គីតាឲ្យប្អូន​ៗច្រៀ​ង”​។

នៅទីក្រុង Phan Thiet ខេត្ត Binh Thuan កន្លែងដែលមានអ្នកកាន់ សាសនាគ្រីស្ទជាច្រើននោះ រដូវណូអេល​មក​ដល់​​ម្តង​ៗ គ្រីស្ទសាសនិក​ទាំងអស់បា​ន នាំ​គ្នា តែងលំអរ​ភ្លើងចែង​ចាំងតាម​ទីប្រជំជន​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ