25/01/2017 09:32 GMT+7 Email Print Like 0

សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់អាណិកជនវៀតណាមនៅឯបរទេស


សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់អាណិកជនវៀតណាមនៅឯបរទេស (VNA)

នាថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៧ ស្ថាន​ទូតវៀតណា​មប្រចាំ នៅព្រះរាជាណាចក្រ​កម្ពុជា ​បាន​រៀប​ចំពិធីទទួល​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី (បុណ្យ​តេត) ឆ្នាំរកា​នព្វស័ក​២០១៧ និងពិធីប្រគល់អំណោយ​សំរាប់សហគមន៍ជន​វៀត​ណាម​​នៅទី​នេះ។​ អំណោយ​​ចំនួន ២០០ កញ្ចប់​ត្រូវបាន​ប្រគល់​ជូន​ឲ្យគ្រួសារ​អាណិក​ជន​វៀត​ណាម ដែល​មាន​ស្ថានភាព​​លំបាកនៅ​ស្រុកគៀន​ស្វាយ ខេត្ត​កណ្តាល ប្រទេស​កម្ពុជា​។
 
នាយប់​ថ្ងៃ​ទី​២៣ ខែមករា ស្ថាន​ទូតវៀតណាមប្រចាំ នៅឥណ្ឌូណេស៊ីបានរៀប​ចំ​ពិធី​បុណ្យតេត​ឆ្នាំ​រកានព្វស័ក ២០១៧ ដោយមាន​ការ​ចូលរួម​របស់​កម្មាភិបាល​ស្ថាប័ន​ការទូត​អាណិកជនវៀតណាម ចំនួន ៣០០ នាក់។ ថ្លែងមតិនៅទីនេះ​ឯក​អគ្គរដ្ឋ​ទូត​វៀតណាម​​ប្រចាំ នៅឥណ្ឌូណេស៊ី លោក Hoang Anh Tuan បាន​ថ្លែង​អំណរ​គុណ​ដល់​មិត្ត​ភ័ក្ត​អន្តរជាតិ​អង្គទូត និង​មិត្តភ័ក្ត​ឥណ្ឌូណេស៊ី​ដែល​ជានិច្ចកាល​សហប្រ​តិបត្តិការ​និង​គាំទ្រវៀត​ណាម និយាយ​រួមនិង​ស្ថាន​ទូត​វៀត​ណាម និយាយ​ដោយ​ឡែក​ព្រម​ទាំង សម្តែង​គោល​បំណង​ថា៖ នឹង​ទទួល​បាន​ការគាំ​ទ្រនា​អនាគត។

នាយប់ថ្ងៃទី២២ ខែមករា អាណិកជន​វៀតណាម រួមជាមួយ​មជ្ឈដ្ឋាន​និស្សិត​វៀត​​ណាម នៅ​អ៊ីស្រាអែល​បាន​ចូល​រួម​ជំនួប​​សំណេះសំណាល ដែលស្ថាន​ទូត​វៀត​ណាម​​ប្រចាំ​នៅអ៊ីស្រាអែល​ បានរៀប​ចំឡើង។​ ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ប្រចាំ​​នៅ​អ៊ីស្រាអែល លោក Cao Hoang Quoc Hai បានសង្កត់​ធ្ងន់​ថា៖ បុណ្យ​តេត​ឆ្នាំ​​២០១៧ នេះ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សប្បាយរីក​រាយ​កក់ក្តៅ ដោយ​មាន​ការ​ចូល​រួមគ្រប់​គ្រាន់ របស់​អាណិក​ជន​វៀត​ណាម​នៅទី​នេះ ព្រ​មទាំង ​ឯកអគ្គរ​ដ្ឋ​ទូត​​ ក៏បានជូនដំណឹងជាមួយ អាណិកជន​​វៀត​​ណាម ស្តីអំពី​ស្នាដៃ​របស់​​វៀត​​ណាម ទំនាក់​ទំនង ​រវាងវៀត​ណាម និង​អ៊ីស្រាអែល​នា​ពេល​កន្លង​​ទៅ និង​ទិស​ដៅ​សំខាន់​ៗមួយ​​ចំនួន ក្នុង​ទំនាក់​ទំនង​រវាង​​ប្រទេស​​ទាំង​ពីរ​​ផ​ងដែរ​។
 
ក្នុងបុណ្យចូលឆ្នាំថ្មីឆ្នាំរកាន​ព្វស័ក ២០១៧ និង​ពិធីរំលឹក​ខួបលើក​ទី​៨៧ ទិវាង បង្កើត​បក្សកម្មុយ​និស្ត​វៀត​ណាម នៅរដ្ឋធានី Wellinton ស្ថាន​ទូត​វៀត​ណាម​ប្រចាំ នៅនូរវ៉ែលហ្សេឡង់បាន​រៀបចំជំនួប​សំណះសំណាល ជាមួយ​សហគមន៍​អាណិក​ជន​វៀតណាម នៅប្រទេសនេះ។ ឯកអគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​នូរវ៉ែល​ហ្សេឡង់​ លោក Nguyen Viet Dung បានសម្តែងគោល​បំណង​ថា៖ សហគមន៍​ជនវៀត​ណាម នៅ​នូរវ៉ែលហ្សេឡង់​នឹងបន្តដើរ​តួនាទី​ជា​ស្ពាន​តភ្ជាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​សំដៅជំរុញ ទំនាក់ទំនង​មិត្តភាព​សហប្រតិបត្តិការ​លើគ្រប់​ជ្រុង​ជ្រោតកាន់​តែ​ល្អប្រសើរ ពីមួយថ្ងៃទៅ​មួយថ្ងៃ រវាងវៀត​ណាម​និង​នូវ៉ែល​ហ្សេឡង់​៕ 

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ