06/02/2018 07:07 GMT+7 Email Print Like 0

សកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសំរាប់កម្មករ ពលករ


 លោកស្រី Truong Thi Mai (កណ្ដាល) ទៅទស្សនាខ្សែរថភ្លើងនគរលេខ១ (រូបថត៖ Laodong)

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមនិង​ថ្នាក់ដឹកនាំអគ្គសម្ព័ន្ធពលករវៀតណាមបានទៅសាកសួរសុខទុក្ខ និងជូនអំណោយចំពោះក្រុមកម្មករ ពលករមានជីវភាពរស់នៅលំបាក ដែលកំពុងចូលរួមការសាងសង់ខ្សែផ្លូវរថភ្លើងនគរលេខ ១ នៅខ័ណ្ឌទី ១ ទី​ក្រុង​ហូជីមិញ ភាគខាងត្បូងវៀតណាម។

នាថ្ងៃដដែល នៅមណ្ឌលឧស្សាហកម្ម Thuan Dao ខេត្ត Long An ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានទៅជួបសំណេះសំណាល និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៨​ ចំពោះបណ្ដាកម្មករ ដែល កំពុងធ្វើការនៅក្នុងខេត្ត។

មុននោះ នាថ្ងៃទី៣ ខែកុម្ភៈនៅតំបន់ជាច្រើនក្នុងទូទាំងប្រទេស បានប្រព្រឹត្តទៅកម្មវិធី “បុណ្យចូលឆ្នាំថ្មីរួបរួមគ្នា”។ នេះជាសកម្មភាពមានអត្ថន័យជាក់ស្ដែង សំដៅជួយពលករទទួលបុណ្យចូលឆ្នាំថ្មីប្រកប ដោយកក់ក្ដៅនិងសប្បាយរីករាយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ