27/07/2015 10:48 GMT+7 Email Print Like 0

សកម្មភាពតបស្នងសងគុណបណ្ដាវីរជនយុទ្ធជនពលីក្នុងទូទាំងប្រទេស


សកម្មភាពតបស្នងសងគុណបណ្ដាវីរជនយុទ្ធជនពលីក្នុងទូទាំងប្រទេស (Image: VNA)

ក្នុងឱកាសរំលឹក​វិញ្ញាណខ័ណ្ឌលើកទី​៦៨ ទិវា​យុទ្ធជនពលីពិការ​វៀត​ណាម (ថ្ងៃទី២៧ខែកក្កដា​) សកម្មភាព​តប​ស្នង​សង​គុណ​បណ្ដាយុទ្ធជន​ពលី​ ត្រូវបានរៀបចំឡើង​ក្នុងទូទាំង​ប្រទេស។ បន្ត​ដំណើរ​ទស្សនកិច្ច​ការងារ​នៅ​បណ្ដា​ខេត្ត​ពាក់​កណ្ដាល​វៀតណាម នាព្រឹកថ្ងៃទី​២៦ខែ​កក្កដាឆ្នាំ២០១៥​ សមាជិកការរិយាល័យ​នយោបាយ​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ​មជ្ឈឹម លោក Ngo Van Du​បានទៅ​អុធធូប​នៅឈាន​បន​ដ្ឋាន​យុទ្ធជន​ពលី Truong Son  និង​ជូន​អំណោយ​​សំរាប់​គ្រួសារយុទ្ធជន​ពិការ​នៅខេត្ត Quang Tri និង​ខេត្ត Quang Binh។ នាថ្ងៃដ​ដែល ពិធី​បើកសម្ពោធមណ្ឌល​រំលឹកវិញ្ញ​ខ័ណ្ឌយុទ្ធជន​ពិការ ក្នុងការតស៊ូប្រឆាំង​ចក្រ​ពត្ត​អាមេរិក​​នៅ​ក្បែរ​​ទន្លេ O Lau បាន​ប្រព្រឹត្តទៅនៅឃុំ Hai Son ស្រុក Hai Lang ខេត្ត Quang Tri (ភាគ​កណ្ដាល​វៀត​ណាម​) ផងដែរ​។ ក៏ក្នុង​ឱកាសនេះ​ដែរ ថ្នាក់ដឹក​នាំ​ខេត្ត Nghe An  (ភាគ​កណ្ដាលវៀត​ណាម) បាន​ទៅ​សាក​សួរ​សុក្ខ​ទុក និងជូន​អំណោយ​សំរាប់​គ្រួសារ​គោលនយោបាយ និងយុទ្ធជនពិការដែលមានស្ថាន​ភាព​លំបាក ផង​ដែរ​។ ក្នុងឱកាស​រំលឹកវិញ្ញាណ​ខ័ណ្ឌលើកទី​៦៨ ទិវាយុទ្ធជន​ពលីពិការ​វៀតណាម​នៅកម្ម​វិធី “ប្រជាពល​រដ្ឋសួរ - រដ្ឋ​មន្ត្រី​ឆ្លើយ” ជាប្រចាំ​សប្តាហ៍ រដ្ឋមន្ត្រីក្រសួង​ការងារ​យុទ្ធជនពិការ និងសង្គមកិច្ច​វៀតណាម លោកស្រី Pham Thi Hai Chuyen​ បានអះ​អាងថា៖ “យន្តការ​អាទិភាព​ខាង​សិក្សា​រៀន​សូត្រ​សំរាប់​កូន​របស់​សម​មិត្ត​យុទ្ធជន​​ពលី​ពិការ ត្រូវបានបក្សរដ្ឋអនុវត្ត ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ។ ក្នុងគោលនយោ​បាយ​នេះ កូន​នៃយុទ្ធជន​ពលីពិការ​សុទ្ធតែ​ទទួលបានគោលនយោបាយអាទិភាព​នេះ។ ទី១គឺ៖ កូននៃ​គ្រួសារ​គោល​នយោ​បាយ​នេះនឹ​ងទទួលបានប្រាក់ទិញសាវ​ភៅជាប្រចាំ​ឆ្នាំ។ ទី​២​គឺ បងប្អូន​នឹងត្រូវ​បានកាត់​បន្ថយ​ប្រាក់​បង់​ថ្លៃសា​លា៕”
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ