23/07/2015 10:24 GMT+7 Email Print Like 0

សកម្មភាពតបស្នងសងគុណនៅដំបន់នានា


សកម្មភាពតបស្នងសងគុណនៅដំបន់នានា (VOV)

ក្នុងឱកាស​រំលឹកខួបលើកទី៦៨ នៃទិវាយុទ្ធជន​ពិការ​ពលី(ទី២៧​ខែកក្ក​ដា) នារ​សៀលថ្ងៃទី​២១ខែ​កក្កដា​ឆ្នាំ២០១៥​ ប្រធាន​គណៈកម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិ​វៀតណាម លោក Nguyen Thien Nhan បាន​មក​អុធធូ​ប​រំលឹក​វិញ្ញាណក្ខ័ន្ធ លោកប្រធាន​ហូជីមិញ​នៅមណ្ឌល​កេរ៌្ត​ដំណែល Kim Lien, Nam Dan ខេត្ត Nghe An អុធ​ធួប​រំលឹក​វិញ្ញាណក្ខ័ន្ធ​យុទ្ធជន​ពលីយុវជនស្ម័គ្រ​ចិត្ត​ចំនួន១៣​រូប នៅមណ្ឌលកេរ៌្តដំណែល​ជាតិ Truong Bon។ នាថ្ងៃ​ដដែល លោក Nguyen Thien Nhan បាន​មកជូនអំណោយ​គ្រួសារវីរ​អ្នក​ម្ដាយឃុំ Thuong Son ស្រុក Do Luong ខេត្ត Nghe An ផងដែរ។

ក្នុង​ឱកាសនេះដែរបណ្ដាខ័ណ្ឌស្រុក​នៅទីក្រុង​ហាណូយ បានចលនាគាំទ្ររួម​ចំណែក​ក្នុង​មូល​និធិត​បស្នង​សង​គុណ​បាន​ចំនួន​ប្រាក់១ ម៉ឺនលានដុង ជួយឧបត្ថម្ភ​ថវិការ​ជួស​ជុល​ និង​សាង​សង់​ថ្មី​ផ្ទះ​រាប់​រយ​ខ្នង​សំរាប់​គ្រួសារ​គោល​នយោបាយជា​ដើម។ ខេត្ត Bac Lieu បាន​បញ្ជូនចំនួន​ប្រាក់១ម៉ឺនលាន​ដុង​ទៅ​ស្រុក​ទីក្រុង​ក្នុងខេត្ត​ ដើម្បីចំណាយជូនមុខសញ្ញា​គ្រួសារគោល​នយោបាយចំនួន១៨ពាន់នាក់ ក្នុងឱកាស​រំលឹក​ខួបលើក​ទី៦៨​ នៃទិវាយុទ្ធជនពិការពលីទី​២៧ខែកក្កដា​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ