11/08/2015 10:45 GMT+7 Email Print Like 0

សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម


សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម

ក្នុងឱកាសទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀតណាម ថ្ងៃទី១០ ​ខែសីហា ឆ្នាំ២០១៥ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌​លឿង​ទុំ/ Dioxin ខេត្ត Soc Trang ( ភាគខាងត្បូង​វៀត​ណាម) បានរួម​សហការជាមួយ​ស្ថាប័នគ្រប់ជាន់ថ្នាក់នឹងតំបន់រៀបចំសកម្មភាពជូនអំណោយ​ជាង​៣០០​ចំ​ណែក​ជូន​ចំពោះ​បណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin។          ក៏ក្នុងឱកាសនេះដែរ នា​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ លោកស្រី Tran To Nga ជន​វៀត​ណាម​នៅបារាំង អតីតអ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាម ​ជាជនរង​គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin មួយនាក់បានត្រឡប់​​មកខេត្ត Soc Trang វិញ ដើម្បីទៅសាកសួរសុខទុក្ខ និងជូនអំណោយសំរាប់ជន​រង​គ្រោះដោយជាតិ​គីមីពុលពណ៌លឿងទុំ/ Dioxin ក្នុងខេត្ត។ នៅទីនេះ​ លោក​ស្រី ​Tran To Nga បានទទួល​ហត្ថលេខាចំនួនជាង១៧ ៥០០​ របស់បណ្ដា​អង្គការ​បុគ្គលគាំទ្រលោកស្រី​ ទាមទារយកយុត្តិធម៌ សំរាប់ជនរងគ្រោះដោយជាតិគីមី​ពុលពណ៌លឿងទុំ/ Dioxin ​នៅវៀតណាម។ លោកស្រី Tran To Nga បាន​អំពាវ​នាវអោយជនគ្រប់រូបរួមដៃ​ផ្សាភ្ជាប់ការឈឺឆាប់ ជួយឧបត្ថម្ភបណ្ដាជនរងគ្រោះ​កាត់បន្ថយការលំបាក​ ឈឺឆាប់ ដែលគេកំពុងទ្រាំ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ