25/06/2018 09:51 GMT+7 Email Print Like 0

សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតំបន់មួយចំនួននៅខេត្ត Thua Thien Hue

 ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែមិថុនា ឆ្នាំ​២០១៨​ នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត និងជាប្រធាន​គណៈប្រតិភូសមា​ជិកសភាខេត្ត ​Thua Thien Hue លោក Phan​ Ngoc Tho បាន​រាយការណ៍​ ជាមួយអ្នកបោះឆ្មោ​តអំពីលទ្ធផលនៃសម័យប្រជុំ​លើកទី ៥ រដ្ឋសភានីតិកា​លទី​ ១៤។ អ្នក បោះឆ្នោតភាគ​ច្រើន​បានវាយ​តំលៃខ្ពស់ ចំពោះលទ្ធផលនៃសម័យ​ប្រជុំលើកទី ៥ រដ្ឋសភា​នីតិកាលទី ​១៤  ក្នុង​នោះ ​សន្តិសុខសង្គមត្រូវបានរដ្ឋយ​កចិត្តទុកដាក់ជីវភាពរស់នៅ​ របស់គ្រួសារ​គោល​នយោបាយ​អ្នកមាន​គុណូបការៈ​ចំពោះបដិវត្តន៍​និងកម្មាភិបាលចូលនិវត្តន៍ត្រូវ​បានធានា។​ រដ្ឋសភា​បាន​ផ្ទៀង​ស្តាប់​រាល់​មតិរ​បស់​ប្រជាជន​។ ជួបសំណះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័​ណ្ឌ Thuy Chau (ទី​រួមស្រុក Huong T​huy) គណៈ​ប្រតិភូ​រដ្ឋសភា​ខេត្តបា​នផ្ទៀងស្តាប់មតិយោបល់របស់អ្នបបោះ​ឆ្នោតដូចជា៖ រដ្ឋ​អំណាច​គប្បីមាន​ដំណោះស្រាយ​សំរាប់បញ្ហាក​ខ្វក់បរិស្ថានជន​បទ​អភិរក្ស​និង​រក្សាឲ្យទាន់​ពេលវេលាកេរ្តិ៍​តំណែល​បដិវត្តន៍​ក្នុងតំបន់​បង្ក​លក្ខណៈ​ងាយ​ស្រួលដើម្បី​ប្រជាជនទទួលបាន​ការទូទាត់ច្រើន​ក្នុងការពិនិត្យ​ព្យាបាលជំងឺ​តាមការ​ធានារ៉ា​ប់រង​សុខាភិបាល​។ នៅឃុំ​ Phong My (ស្រុក Phong Dien) អ្នកបោះ ឆ្នោតបានលើកឡើងបញ្ហា​មួយចំនួនដូច​ជា៖ បន្តវិនិយោគ​និងសុក្រិត​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅជ​នបទនៅឃុំ។ នៅជំនួប​ប្រាស្រ័យ​ទាំងនេះ​បណ្ដា​មតិ​របស់​អ្នក​បោះឆ្នោត​សុទ្ធតែត្រូវបានឆ្លើយបំភ្លឺយ៉ាង​សមស្រប​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ