21/06/2018 10:00 GMT+7 Email Print Like 0

សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរបស់សមាជិកសភា


 លោក Vo Van Thuong ប្រធានគណៈកម្មាធិការ ផ្សព្វផ្សាយអប់រំមជ្ឈឹមវៀតណាម ថ្លែងមតិក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

នាព្រឹកថ្ងៃទី២០ ​ខែមិថុនា ឆ្នាំ​២០១​៨ លោក Vo Van Thuong ប្រធានគណៈ​កម្មាធិការ ផ្សព្វផ្សាយ​អប់រំមជ្ឈឹម​វៀត​ណាម​ ដឹកនាំគណៈប្រតិ​ភូសមាជិកសភាមណ្ឌល ​Dong Nai បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Lo​ng​ Thanh។ ក្នុងជំនួប ​នេះ អ្នកបោះឆ្នោតបានយកចិ​ត្តទុកដាក់ជាពិសេសដល់​ច្បាប់សន្តិ​សុខបណ្ដាញ ដែល​ទើប​នឹង​បានរដ្ឋសភា​អនុម័ត និងពង្រាងច្បាប់ស្ដីពីអ​ង្គភាពរដ្ឋបាលសេដ្ឋ​កិច្ច ពិសេ​ស​។
 
ចំពោះពង្រាងច្បាប់ស្ដីពី​អង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេ​ស លោក Vo Van Thuong បានឲ្យដឹងថា ការ​ត្រួត​ពិនិត្យដើម្បី​យកពង្រាង​ច្បាប់ដាក់ជូនរដ្ឋសភា នោះ​គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនិ​ងការកំណត់នានាក្នុ​ងច្បាប់​។ ចំពោះ​ច្បាប់ ​សន្តិសុខបណ្ដាញ លោក Vo V​an Thuong បានអះអាងថា ច្បាប់ស​ន្តិសុខ បណ្ដា​ញមិន​រំលោភ​បំពាន​ទៅលើសិទ្ធិ​សេរីភាពខាងបញ្ចេញមតិរប​ស់ប្រជាជន ក៏ដូ​ចជាមិន​មានការ​ដែលអ្នកផ្គត់​ផ្គង់​បណ្ដាញ​សង្គម​ចាក​ចេញពីទីផ្សារវៀតណា​ម ដោយសារច្បាប់សន្តិសុខ​បណ្ដាញនេះឡើយ។
​ 
នាថ្ងៃដដែល ឧបនាយករ​ដ្ឋមន្រ្តី រដ្ឋមន្ត្រីការ​បរទេសវៀត​ណាម លោក Pham Binh Minh ដឹកនាំ​គណៈប្រតិភូ​សមាជិក​សភា​មណ្ឌល Thai Nguyen បានជួប ​ប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅមហា​ វិទ្យាល័យ Thai Nguye​n។ តាម​លោក រូបនេះឲ្យដឹងថា នាពេល​កន្លងទៅ កិច្ចការបរទេសរបស់​វៀតណាមដណ្ដើមបាន លទ្ធផលល្អ​ជាច្រើន រួមចំណែកអភិវឌ្ឍន៍​ទំនាក់ទំនងទ្វេភាគី​ជាមួយដៃគូនានា និងលើកស្ទួយ​ឋានៈរបស់​ប្រទេស​ជាតិ​លើឆាក​អន្តរជាតិ​ ពិសេសគឺ ក្រោយពី ជោគជ័យនៃ​សប្ដាហ៍ប្រជុំកំពូល AP​EC ឆ្នាំ២០១៧ ដែលវៀតណាមទទួល ​រៀបចំ។​
 
មុននោះ នាថ្ងៃទី១៩ មិថុនា ​អគ្គអធិការរដ្ឋាភិបាលលោក Le ​Minh Khai ប្រធានគណៈប្រតិភូរដ្ឋ​សភាមណ្ឌ​ល Bac Lieu បា​នជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតក្នុងតំបន់ដើម្បីជូន​ដំណឹងអំពីលទ្ធផលនៃស​ម័យប្រជុំលើក​ទី៥  រដ្ឋសភានីតិកាល​ទី១៤នាពេលកន្លងទៅ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ