07/06/2018 09:41 GMT+7 Email Print Like 0

សកម្មភាពជួយជ្រោមជ្រែងចលនាប្រឡងប្រណាំងស្នេហារជាតិត្រូវបានរៀបចំឡើងនៅក្នុងទូទាំងប្រទេសវៀតណាម

ឆ្ពោះទៅការរំលឹកខួបលើកទី៧០ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហារជាតិ (ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ ១៩៤៨-ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៨) នាយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ សម្ព័ន្ធយុវជនខេត្ត Quang Nam បានរៀបចំពិធីលើកសរសើរយុវជនគំរូធ្វើត្រាប់តាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញឆ្នាំ២០១៨។

កម្លាំងនគរបាលខេត្ត Ha Nam បានរៀបចំសន្និសីទបូកសរុបរយៈពេល២ឆ្នាំអនុវត្តសារាចរណ៍លេខ ០៥ របស់ការិយាល័យនយោបាយស្ដីពី “ការជំរុញខ្លាំងការសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ” ព្រមទាំងលើកសរសើរបុគ្គលឆ្នើមៗក្នុងចលនានគរបាលប្រជាជនសិក្សារៀនសូត្រ អនុវត្តន៍តាមពាក្យទូន្មានទាំង​៦​ របស់លោកអ៊ុំហូ ដំណាក់កាលពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ