09/05/2017 10:08 GMT+7 Email Print Like 0

សកម្មភាពជូនពរព្រះសង្ឃពុទ្ធសាសនិកក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា- ពុទ្ធសករាជ២៥៦១


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញទៅ
សាកសួរសុខទុក្ខ ការិយាល័យទី២ មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាម  (រូបថតៈ VOV5)

 

នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខការិយាល័យទី២មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាម ដែលមាន​ទីតាំងនៅខ័ណ្ឌទី៣ទីក្រុងហូជីមិញនិងគណៈកម្មាធិការប្រតិបត្តិមជ្ឈឹមសមាគមន៍ព្រះពុទ្ធសាស​នា​វៀត​ណាម​មានទីតាំងនៅខ័ណ្ឌទី៦ទីក្រុងហូជីមិញ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦១​(ឆ្នាំ​សកល​ ២០១៧)។ ក្នុងឱកាសនេះ លោក Nguyen Thien Nhan បានផ្ញើសេចក្តីជូនពរនូវភាពសុខសាន្តត្រានដល់ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាមនិងក្នុងមុខ អ្នកការរួមទាំងសហគមន៍ព្រះសង្ឃទាំងអស់នៅទូទាំងប្រទេស។ លោក Nguyen Thien Nhan បានអះអាងថា សាសនា​ព្រះពុទ្ធជាកន្លែងរក្សាប្រពៃណីវប្បធម៌ព្រលឹង របស់ប្រជាជនវៀតណាម។ តាមនោះ នាពេលខាងមុខ បក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាមនៅបន្តបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីសមាគមពុទ្ធសាសនាវៀត ណាមពង្រឹងនិងពង្រីកនូវតួនាទីរបស់ខ្លួន។    

នាពេលរសៀលថ្ងៃដដែល នៅទីក្រុង Can Tho ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Truong Hoa Binh រួមជាមួយតំណាងក្រសួងស្ថាប័ននានានិងថ្នាក់ ដឹកនាំទីក្រុង Can Tho ទៅសាកសួរសុខទុក្ខនិងជូនពរអ្នកមុខអ្នកការ ព្រះសង្ឃ សាសនិកក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាឆ្នាំសកល២០១៧ផងដែរ។ អញ្ជើញទៅសាកសួរសុខទុក្ខព្រះតេជគុណ Danh Nhuong អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមពុទ្ធសាសនាវៀតណាមនិងជាប្រធានវិទ្យាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុង Can Tho និងសាសនិកទាំងអស់ លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់ច្បាស់ថា ជនរួមជាតិបណ្តាជនជាតិ ក្នុងនោះមានជនជាតិខ្មែរជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីផែនមហាសាមគ្គី បណ្តាជនជាតិវៀតណាមបានឡើយ។ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលគោរពនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជន បង្កលក្ខណៈងាយស្រួលសម្រាប់ជនកាន់សាសនាក្នុងនោះមានព្រះពុទ្សាសនាអនុវត្តសកម្មភាពសាសនា សុច្ចរិត បំពេញកតាព្វកិច្ចជាពលរដ្ឋសម្រាប់មាតុ ប្រទេស៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ