07/03/2019 09:29 GMT+7 Email Print Like 0

សកម្មភាពជួយជ្រោមជ្រែងពិធីបំផុស "ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារី"


 សកម្មភាពជួយជ្រោមជ្រែងពិធីបំផុស "ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារី"

 នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ​២០១៩ នៅរូបសំណាក់ស្ដេច Ly Thai To ទីក្រុងហាណូយបានប្រប្រឹត្តិទៅពិធីបំផុស "ឆ្នាំ​សុវត្ថិភាពសម្រាប់នារីនិង​កុមារី"។ ពិធីនេះទាក់ទាញបានការចូលរួម​របស់សិស្សានុសិស្ស និស្សិត និង​សមាជិការ​សហព័ន្ធនារី​យ៉ាង​ច្រើន​កុះករ។

នៅ​ក្នុង​ពិធីនេះ មានសកម្មភាពសម្បូរបែបជាច្រើនដូចជា៖ ពិព័រណ៍ដំណើរ សុខសាន្តត្រាណនៅទីក្រុងហាណូយ ពិព័រណ៍​ដើម្បី​ជីវិតប្រក​ដោយសុវត្ថិភាពនៅទីក្រុងហូជី​មិញ។ លើសពីនេះ​ទៅទៀត​សហព័ន្ធ​នារី​វៀត​ណាម​បាន​រៀប​ចំ​ស្តង់ទំនិញតាំងបង្ហាញ​កសិផល ចំណីអាហារសុវត្ថិភាព និង​ផ្ដល់ប្រឹក្សាថែទាំសុខភាព ច្បាប់ស​ម្រាប់​នារី កុមា​ និងការដើរថ្មើរជើងជួយជ្រោម​ជ្រែង "ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារី"។​ កញ្ញា ​Dao Mai Linh និស្សិត​មហាវិទ្យាល័យ​ច្បាប់​ហាណូយ​មួយរូបបានឲ្យដឹងថា៖
​ 
“ក្នុងនា​មជានិស្សិតផ្នែកច្បាប់នោះ នាងខ្ញុំនឹង​ផ្សព្វផ្សាយទៅកាន់​មនុស្សគ្រប់​រូបអំពី​ច្បាប់ទាក់​ទិន​នឹង​ការ​បង្ការ​​ទប់​ស្កាត់អំ​ពើហឹង្សាក្នុងគ្រួសារ ជាពិសេសគឺ​ចំពោះនារី និងកុមារី។​ នាងខ្ញុំ​សង្ឃឹម​ថាការ​ផ្សព្វ​ផ្សាយ​នេះ​នឹង​​រីកសុះសាយ​ទៅកាន់​សហគមន៍ទាំង​មូលផង​ដែរ”។
 
ចំពោះ ពិធីការ Quyen Linh ឯកអគ្គរដ្ឋទូតនៃ "ឆ្នាំសុវត្ថិភាពសម្រាប់នារី និងកុមារ" បានសំណេះសំណាលថា៖
“ខ្ញុំ​នឹង​រួមសហការជាមួយសហព័ន្ធនារីថ្នាក់ខេត្ត ក្រុង ផ្ដល់បទពិសោធន៍រស់នៅ ដើម្បីជួយឲ្យនារី ជាពិសេស​គឺ​កុមារី​​មាន​បទពិសោធន៍ថែមទៀត និងរឹទ្ធិ​នុភាព ដើម្បីជំនះលើរាល់ការរំលោភបំពា​នទាំង​នោះ។​ ខ្ញុំសង្ឃឹម​ថា ​មនុស្ស​គ្រប់រូបគឺសុទ្ធតែចូលរួមយុទ្ធនាការ​នេះ ដើម្បីនាំមកនូវសុវត្ថិភាពសម្រាប់​នារី និងកុមារី”៕​​​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ