21/03/2016 10:12 GMT+7 Email Print Like 0

សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុនបានបើកនៅទីក្រុងហាណូយ


សិល្បៈករសិល្បៈការិនីសម្តែងក្នុងពិធីបើក(រូបថតៈ dangcongsan)

នាយប់ថ្ងៃទី១៩ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ​សកម្មភាព ជួប​ប្រាស្រ័យ​វប្បធម៌​ជប៉ុន និង​ទទួល​ផ្កាសាគូរ៉ា​ចំនួន២០០ដើម ដែលជាអំណោយ​អនុស្សាវរីយ៍របស់ភាគីជប៉ុន ប្រគល់ជូនទីក្រុងហាណូយ។ អញ្ជើញ​ចូលរួម​ពិធី​មាន​វត្តមាន​អនុប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan និងរដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Hayashi Moto ។ ថ្លែងមតិ​នៅក្នុង​ពិធីបើក លោក Nguyen Duc Chung ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ ទី​ក្រុងហាណូយបាន សង្កត់ធ្ងន់ថា៖ “រដ្ឋអំណាចនិង​ទីក្រុង​ហាណូយ​សន្យា​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា នូវសកម្មភាពជួបប្រា ស្រ័យប្រជាជននិងផ្លាស់ប្តូរវប្បធម៌ រវាងទីក្រុងហាណូយនិងជប៉ុន។ រួមជាមួយ​គ្នា​នោះ បង្ក​លក្ខណៈងាយស្រួលបំផុសម្រាប់វិនិយោគិនជប៉ុន មកធ្វើអាជីវកម្ម យូរ​អង្វែង​នៅទីក្រុង។ យើងខ្ញុំជឿ​ជាក់​ថា សកម្មភាព​ជួបប្រាស្រ័យ​វប្បធម៌ និងកម្មវិធី​សហប្រតិបត្តិការសេដ្ឋកិច្ចវិនិយោគ ទេសចរណ៍ឆ្នាំ​២០១៦នឹង​ទទួកល​បាន​ជោគជ័យ ព្រមទាំងក្លាយទៅជាសកម្មភាព​ប្រចាំឆ្នាំ សំដៅធ្វើជាស្ពានតភ្ជាប់​ចំណង​សាមគ្គីភាព ទំនាក់​ទំនង​យ៉ាង​ល្អប្រសើរ រវាងទីក្រុងហាណូយនិយាយ ដោយឡែកនិង​វៀត​ណាម និយាយ​រួមជា​មួយប្រទេស​និង​ប្រជាជន​ជប៉ុន”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ