17/05/2015 10:49 GMT+7 Email Print Like 0

សកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិន


សកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិន (VOV)

នាថ្ងៃទី១៦ខែឧសភាឆ្នាំ​២០១៥​ នៅខេត្ត Lao Cai បានបន្ត​ប្រព្រឹត្ត​ទៅ​សកម្ម​ភាព ​ក្នុង​ក្រប​ខ័ណ្ឌ​កម្ម​វិធី​ជួប​ប្រាស្រ័យ​មិត្ត​ភាពការពារជាតិ​វៀតណាម-ចិន​លើកទី​២។ តាមផែន​ការគណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​វៀត​ណាម​ និងគណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិចិន ​នឹងធ្វើក្សិណ​សាក្សី​ការធ្វើយាម​ល្បាត​រួម​ខ្សែ​ព្រំ​ដែន​​​ នៅបង្គោល​សីមារ​លេខ១១២ នៃឃុំ ​Ban Lau ស្រុក Muong Khuong ខេត្ត Lao Cai ចូល​រួម​ពិធី​បើក​សម្ភោធន៍​អ​គារ​វប្បធម៍​មិត្តភាព​ព្រំដែន​វៀត​ណាម-ចិន​ជាដើម។

​មុននោះ​ នាថ្ងៃទី១៥ខែ​ឧសភា​ នៅការ​ចរចា​មិត្តភាព​ការពារ​ជាតិ ​ព្រំដែន ​វៀត​ណាម​-ចិន​លើកទី២ រដ្ឋ​មន្ត្រី​ក្រ​សួង​​ការពារ​ជាតិ​ នៃប្រទេសទាំងពីរ​បានពិភាក្សា​លើខ្លឹម​សារ​សំខាន់ៗ​ ដែល​ទាក់ទិន​ដល់ការ​ជួប​ប្រាស្រ័យ​ការពារ​​ជាតិ​ នៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំង​ពីររូប​បានឯក​ភាព​រក្សា​បើក​ទូលាយ​ និង​ធ្វើឲ្យ​សម្បូរ​បែប​សកម្មភាព​ជួប​ប្រាស្រ័យ​ការពារ​ជាតិ​ រវាងប្រទេសទាំង​ពីរដំបន់​ និងអង្គភាព បើក​ទូលាយការ​ជួប​ប្រាស្រ័យ​យុវជន​ប្រជាជន​គ្រប់ស្រទាប់​ រវាងប្រទេសទាំងពីរ ដើម្បីរួមគ្នា​កសាង​ខ្សែព្រំ​ដែន​កសាងព្រំដែនមិត្តភាព។ ពី​នោះ​​អាចអនុវត្ត​ ក្នុងសកម្មភាពនៅសមុទ្រ មុន​បង្អស់​គឺ​ឈូងសមុទ្រ Bac Bo និង​លើមូល​ដ្ឋាន​នោះ​ដក​មេ​រៀន​បទ​ពិសោធន៍ ដើម្បីដោះស្រាយ​បញ្ហា​នៅតំបន់​ទូលាយជាង​ទៀត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ