13/05/2016 09:28 GMT+7 Email Print Like 0

សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅមណ្ឌលបោះឆ្នោតលេខ ១ ទីក្រុងហូជីមិញ ប្រធានរដ្ឋ​វៀត​ណាម លោក Tran Dai Quang និងបេក្ខជនចំនួន ៤ រូបឈរឈ្មោះជា​សមាជិកសភា នីតិកាលទី ១៤ បានមានជំនួប​សន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី ១ ទី ៣ និងទី ៤ ដើម្បីអធិប្បាយអំពីកម្មវិធីធ្វើសកម្មភាព​ ឃោសនា​បោះឆ្នោតតាមការកំណត់របស់ច្បាប់។ ក្នុងកម្មវិធីធ្វើសកម្មភាពរបស់ខ្លួន ប្រធានរដ្ឋ​ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ភារកិច្ច​ស្នូល​នោះគឺចូលរួមការកសាងច្បាប់សុក្រិតប្រព័ន្ធនយោបាយ​ របៀប​ និង​យន្ត​ការអនុវត្ត លើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋ។បញ្ជាណែនាំកសាងកង​កម្លាំងប្រដាប់អាវុធប្រជាជន​បដិវត្តន៍ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ​ឯកភាព និងបូរណភាពដែនដី។ ប្រធានរដ្ឋក៏បានលើក​កំពស់ភារកិច្ចតស៊ូប្រឆាំងអំពើពុករលួយ ពង្រីកកម្លាំងសាមគ្គីជាតិ ដើម្បីពង្រីកគ្រប់កម្លាំង សក្ដានុភាពច្នៃប្រឌិតរបស់ប្រជាជនដើម្បីកសាងនិងការពារមាតុប្រទេស។ ប្រធានរដ្ឋក៏បានអះអាង​បញ្ជាណែនាំអនុវត្ត​គោលមាគា៍កិច្ចការបរទេស​មុនក៏ដូចជាក្រោយគឺឯករាជ្យ ​ឯកភាព​ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ជំរុញធ្វើ​សមាហរណកម្មអន្តរជាតិ លើកកំពស់តួនាទីនិងថានះរបស់ប្រទេសជាតិ។          នាថ្ងៃ​ទី​១១​ ខែឧសភា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក​ Hoang Trung Hai រួមជាមួយបេក្ខជនឈរឈ្មោះជា​សមាជិកសភាមួយចំនួន ​បានមានជំនួប​ប្រាស្រ័យជាមួយអ្នកបោះឆ្នោត ស្រុក Ba Vi មណ្ឌលបោះ​ឆ្នោត​ទី ៨ របស់​ទីក្រុងហាណូយផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ