23/12/2015 09:44 GMT+7 Email Print Like 0

សកម្មភាពជា​ច្រើន​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៧១​ទិវា​បង្កើត​កង​ទ័ព​ប្រជា​ជន​វៀត​ណាម​


សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ កងយោធពលខេមរះភូមិន្ទកម្ពុជា ស្ថានទូតវៀតណាម និងសហ​គមន៍ជន វៀត​ណាម​នៅ​កម្ពុជា បាន​រៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ឌ ដាក់កម្រងផ្កានៅ​វិមាន​រំលឹក​ខួប​អនុស្សាវរីយ៍​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម នៅ​រាជធានីភ្នំពេញ។ នេះគឺជាកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ឌជនវៀតណាម ដែលបានពលីជីវិត ដើម្បី​ភារ​កិច្ច​អន្តរ​​ជាតិដ៏ខ្ពង់ខ្ពស់ អោយជួយសង្គ្រោះជាតិកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍​ប៉ុលពត។ (VOV)_រំលឹក​ខួបអនុស្សាវរីយ៍​លើកទី៧១ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម​ (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ១៩៤៤ -ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥) និងថ្ងៃទី២៦ ទិវាការពារប្រទេសក្នុង​ប្រជាជនទាំង​មូល (ថ្ងៃទី២២ខែធ្នូ ឆ្នាំ ១៩៨៩-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥) នៅតំបន់ជាច្រើន​នៅវៀតណាម បានប្រព្រឹត្តទៅសកម្មភាពជាច្រើន រំលឹកខួបអនុស្សាវរីយ៍​ព្រឹត្តិការណ៍​សំខាន់នេះ។

​នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៥ នៅខេត្ត Tuyen Quang បានរៀបចំជំនួបប្រាស្រ័យកម្មាភិបាល  ជាន់ខ្ពស់ កងទ័ព​ដែល​បាន​ចូលនិវត្តន៍ នៅក្នុងខេត្ត ឆ្នាំ ២០១៥។ ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Tuyen Quang លោក Pham Minh Huan បានកត់សម្គាល់ ការរួមវិភាគ​ទានរបស់បណ្ដាកម្មាភិបាល​កង​ទ័ព របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ខេត្ត ក្នុង​រយៈពេលកន្លងទៅ ចំពោះស្ថិរភាព សន្តិសុខនយោបាយ ការពារប្រទេស និង ការអ​ភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ក្នុងខេត្ត នាពេលកន្លងទៅ។ នាថ្ងៃនេះដែរ នៅខេត្ត  Quang Nam ( ភាគកណ្ដាលវៀតណាម​) បាន​ប្រព្រឹត្ត​ទៅពិធី​ប្រគល់កិត្តិនាម​វីរ​ជន កងកម្លាំងប្រដាប​អាវុធ ចំពោះបណ្ដាបុគ្គលមានស្នាដៃខ្ពស់ ក្នុងការតស៊ូប្រឆាំង ចក្រព័ត​អាមេរិក សង្គ្រោះជាតិ។

​ក៏ក្នុងឱកាសនេះដែរ នៅប្រទេសអាល្លឺម៉ង់ នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ សមាគម  អតីតយុទ្ធជនវៀតណាម Berlin – Brandenburg បានរៀបចំជំនួបមុខ ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី​៧១ ទិវា​បង្កើត​កង​ទ័ព​ប្រជា​ជន​វៀត​ណាម។  អញ្ជើញចូលរួមពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បាន​អះអា​ងនិង វាយតំលៃខ្ពស់ចំពោះប្រពៃណីដ៏ភ្លឺស្វាង របស់កង ទ័ពប្រជាជនវៀតណាម។ ឯកអគ្គរដ្ឋទូត​ក៏បាន​បង្ហាញ​មោទន​ភាពអំពីជនវៀត ណាមនិយាយរួម ដែលក្នុងនោះមានបណ្ដាអតីតយុទ្ធជន ដែលបានមិត្ត​ភក្តិ អាល្លឺ​ម៉ង់ និងរដ្ឋា​ភិបាល​អាល្លឺម៉ង់ វាយតំលៃជាសហគមន៍មួយ ក្នុងចំណោម សហគមន៍សម្រប​ខ្លួន​ល្អបំ​ផុត​នៅ​អាល្លឺម៉ង់​។ ផ្អែកទៅលើគ្រឹះដ្ឋាននេះ ឯកអគ្គ រដ្ឋទូត មានគោលបំណង​ថា៖ បណ្ដា​អតីត​យុទ្ធជន​បន្ត​ពង្រីក​ប្រពៃ​ណី ដើម្បី កសាង​សហគមន៍វៀតណាមនៅអាល្លឺម៉ង់កាន់​តែអភិវឌ្ឍន៍ ធ្វើសមាហរណកម្ម  រួមចំណែក​ជំរុញ​ទំនាក់​ទំនង​ដៃគូយុទ្ធ​វៀត​ណាម និងអាល្លឺម៉ង់ឡើងកំរិតថ្មី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ