22/08/2015 12:34 GMT+7 Email Print Like 0

សកម្មភាពជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហាបុណ្យជាតិទី២កញ្ញា


សកម្មភាពជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហាបុណ្យជាតិទី២កញ្ញា

នាយប់​ថ្ងៃទី​២០ខែសីហាឆ្នាំ២០១៥ នៅរោង​មហោស្រព​ទីក្រុង​ហូជីមិញ បាន​ប្រព្រឹត្ត​ទៅ​មហោ​ស្រព​ច្រៀង​ជា​ពួក បណ្ដា​បទ​ចម្រៀង​ជូន​បក្ស។ សមាជិកជាង​៥០០​នាក់ របស់ក្រុម​ច្រៀងជា​ពួកនៅ​ទីក្រុង បានចូល​រួម​សម្ដែង​។ តាម​តំណាង​មន្ទីរ​វប្បធម៍ កីឡាទី​ក្រុង​ហូជីមិញ ថា តាម​រយៈមហោ​ស្រពសំដៅអះអាង​ស្មារតី​មោទ​នភាព​ជាតិ​ឆ័ន្ទះ​ប្តេជ្ញា​របស់​បក្ស​ទាំងមូល​ប្រជាជន​ទាំងមូល​កងទ័ព​ទាំងមូល​ក្នុង​បុព្វ​ហេតុ​ការ​ពារ​និង​កសាង​ប្រទេស​ជាតិ​ក្នុង​សម័យ​កាលផ្លាស់ប្តូរថ្មី។

​នាយប់ថ្ងៃដដែល​នាយកដ្ឋានភាពយន្ត-ក្រសួងវប្បធម៍​កីឡានិង​ទេសចរណ៍​ បានសហការ​ជាមួយខេត្ត Thai Nguyen រៀបចំ​បើកវគ្គ​បញ្ចាំង​ខ្សែភាព​យន្ត រំលឹក​ខួបលើកទី៧០​បដិវត្តន៍ ខែសីហា​ និងបុណ្យជាតិទី២​កញ្ញា។ ការរៀប​ចំវគ្គ​បញ្ជាង​ខ្សែភាពយន្ត​នេះជា​សកម្មភាពជាក់​ស្ដែង រួមចំណែកលើកកំពស់ជីវភាពរស់នៅ​ខាង​វប្បធម៍​ស្មារតី​របស់​ប្រជាជន​បណ្ដាជនជាតិ នៅខេត្ត ឃោសនាគោលមាគ៌ា​គោលន​យោបាយ​របស់​បក្ស​ច្បាប់​របស់​រដ្ឋ​៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ