23/03/2016 10:29 GMT+7 Email Print Like 0

សកម្មភាពជាច្រើនបានរៀបចំនៅវៀតណាមជួយជ្រោមជ្រែងទិវាទឹកពិភពលោក២០១៦


Poster ជួយជ្រោមជ្រែងទិវាទឹកពិភពលោក២០១៦

ពិធីមិទ្ធីងរំលឹកទិវាទឹកពិភពលោកឆ្នាំ២០១៦ ដោយប្រធានបទ “ទឹក​និងការ​ងារធ្វើ” បាន​ប្រព្រឹត្តទៅ នាថ្ងៃទី​២២ខែ​មិនា​ឆ្នាំ២០១៦​ នៅទីក្រុង​ហាណូយ​។ ថ្លែងមតិក្នុង​ពិធី រដ្ឋមន្ត្រីក្រសួង​ធនធាន​និងបរិស្ថានវៀត​ណាម លោក Nguyen Minh Quang បាន​ឲ្យដឹងថា នៅវៀតណាមប្រភពធនធាន ទឹកកំពុងប្រឈមមុខនឹងការសាក ល្បងជា​ច្រើន។ ហើយ​នាបច្ចុប្បន្ន នៅ​បណ្តាខេត្ត​ភាគកណ្តាល និងតំបន់ Tay Nguyen កំពុង​កើតមាន​ឡើង​ការ​ខ្វះទឹក​យ៉ាង​ធ្ងន់​ធ្ងរ។ នៅវាលសណ្តរ​ទន្លេ Cuu Long គ្រោះរាំងស្ងួត និងការជ្រាបចូលនៃទឹក​ប្រៃត្រូវ បានចាត់ទុកជា គ្រោះ​មហន្ត​រាយធ្ងន់​ធ្ងរបំផុត ក្នុង​រយៈពេល១០០ឆ្នាំកន្លងទៅ។ ប្រជាជននៅតំបន់ទាំងនេះ កំពុងខំ​ប្រឹងប្រែង​ជំនះ​ពុះពារ លើ​ផលវិបាកនៃគ្រោះធម្មជាតិនេះ ថែមទាំងការខ្វះ ទឹក​សាបសម្រាប់​ជីវភាព​រស់នៅ និងផលិត​កម្ម។ រដ្ឋមន្ត្រី Nguyen Minh Quang បានសង្កត់ធ្ងន់ថា៖ “ក្នុងឱកាសរំលឹក​ទិវាទឹកអន្តរជាតិ​នេះ យើង​ខ្ញុំសូម​អំពាវ​នាវ​ក្រសួង ស្ថាប័ន​គ្រប់​ជាន់ថ្នាក់នៅទូទាំងប្រទេស រួមដៃគ្នាសន្យាកសាងគោលនយោបាយ សំដៅធានា​សន្តិសុខទឹក ឆ្ពោះទៅ​ការអភិវឌ្ឍន៍​សង្គមមួយ ប្រកបដោយនិរន្តភាព។ ដើម្បី​បំពេញល្អនូវ​កិច្ចការ​នេះ គប្បីលើក​កំពស់​ប្រសិទ្ធិភាព​ក្នុង​ការប្រើប្រាស់ទឹកលើ​គ្រប់វិស័យ។ ជាសំណូមពរមុនក៏ដូចជាក្រោយ និងឯកភាព​ក្នុងគោលនយោ​បាយបែង​ចែក រួមសហការនៅរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ពីមជ្ឈឹមរហូតទៅដល់​តំបន់”។

​មុននោះ សំដៅជួយជ្រោមជ្រែងទិវាទឹក​ពិភពលោក ក្រសួងធន​ធាន​និង​បរិ ស្ថានបាន​រួមសហការ​ជាមួយ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Thanh Hoa រៀបចំ សិក្ខាសាលាដោយមូលបទ “ទឹកនិងការងារធ្វើ” ការតាំង​ពិរព័ណ៌​រូបថត និងកម្មវិធី ជួបប្រាស្រ័យសិល្បៈអំណរសាទរទិវា​ ទឹកពិភពលោក២០១៦ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ