01/03/2018 10:21 GMT+7 Email Print Like 0

សកម្មភាពជាច្រើនក្នុងឱកាសទិវាគ្រូពេទ្យវៀតណាមត្រូវបានរៀបចំឡើងនៅក្នុងនិងក្រៅប្រទេស

នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីរួមស្រុក Gia Nghia មន្ទីរសុខាភិបាលខេត្ត Dak Nong តំបន់ Tay Nguyen វៀតណាមបានរៀបចំកម្មវិធីចម្រៀងសប្បុរសធម៌ សំដៅអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភអ្នកជំងឺក្រីក្រ ដែលកំ​ពុង​ព្យាបាល នៅមន្ទីរពេទ្យនានាក្នុងខេត្ត។ នេះជាលើកទីពីរហើយដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅខេត្ត Dak Nong ដោយបទចម្រៀង និងឈុតសិល្បៈដែលត្រូវបាន សម្ដែងដោយវេជ្ជបណ្ឌិតនិងគ្រូពេទ្យនៅទីនេះ។


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh ថ្លែងមតិក្នុងជំនួប (រូបថត៖ VOV5)



នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សមាគមន៍គ្រូពេទ្យកម្ពុជាដើមកំណើតវៀតណាមបានរៀបចំជំនួបប្រាស្រ័យ​និងពិធីជប់លៀងនៅទីស្នាក់ការសម្ព័ន្ធសមាគមន៍ជនកម្ពុជាដើមកំណើតវៀតណាមនៅរាជធានីភ្នំ​ពេញ​​។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានថ្លែងសេចក្ដីជូន​ពរ​ចំពោះវេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ដែលកំពុង ធ្វើការនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណជូនចំពោះគ្រូពេទ្យ​វៀត​ណាម នៅកម្ពុជា ដោយមានការខំប្រឹងប្រែងក្នុងការកសាងចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរ​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ