25/07/2016 09:38 GMT+7 Email Print Like 0

សកម្មភាពជាក់ស្តែងជាច្រើននិងពោរពេញទៅដោយអត្ថន័យសំដៅរំលឹកទិវាយុទ្ធជនពិការនិងពលី


ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung រួអញ្ជើញទៅសាកសួរសុខទុកនិងជូនអំណោយដល់សាច់ញ្ញត្តិយុទ្ធជនពលី ដែលកំពុង​បានចិញ្ចឹម​នៅ​មជ្ឈមណ្ឌល​ចិញ្ចឹម​និងថែទាំជនមានគុណូបការៈលេខ២ហាណូយនៅឃុំ Vien AN ស្រុក Ung Hoa

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ​ លោក Nguyen Duc Chung រួ​មជាមួយ​ថ្នាក់ដឹក​នាំក្រសួង​ស្ថាប័ននានា របស់ទី​ក្រុង​អញ្ជើញ​ទៅសាក​សួរសុខ​ទុក និង​ជូន​អំណោយ​ដល់​សាច់​ញ្ញត្តិ​យុទ្ធ​ជន​ពលី ដែលកំពុង​បានចិញ្ចឹមនៅមជ្ឈមណ្ឌលចិញ្ចឹម និងថែទាំជនមាន​គុណូបការៈលេខ២​ហាណូយ​ នៅឃុំ​ Vien AN ស្រុក Ung Hoa (ហាណូយ) ក្នុងឱកាសរំលឹក​ខួប​លើកទី៦៩ នៃទិវាយុទ្ធជន​ពិ​ការ​និង​ពលី ថ្ងៃទី២៧ ខែកក្កដា។

​រួមជាមួយគ្នានោះ នាយប់ថ្ងៃទី២៣ ខែ​កក្កដា នៅមណ្ឌលកេរិ៍ដំណែល​ប្រវត្តិសាស្ត្រ​យុវជន​ស្មគ្រចិត្ត ផ្លូវ​ចែក​ជា​៣ Dong Loc សម្ព័ន្ធសមាគមយុវជន Ha Tinh បានរួមសហ​ការជា​មួយគណៈកម្មាធិការ​ប្រជាជន​ស្រុក Can Loc រៀបចំ​ពិធី ដុត​ទៀនតបស្នងសង​គុណយុទ្ធជនពលី នៅផ្លូវចែកជាបី Dong Loc។ ក៏​នាយប់​ថ្ងៃ ទី២៣ខែកក្កដា នៅទី​ក្រុង​ហាណូយ សារព័ត៌មានអេឡិកត្រូនិក​បក្សកុម្មុយ​និស្ត វៀតណាម បាន​រួម​សហការ​ជាមួយ​ទូរទស្សន៍​វៀត​ណាម និងក្រុមហ៊ុនភាគហ៊ុន ផ្សព្វ​ផ្សាយ VTC វៀត​ណាន រៀបចំកម្មវីធី​សិល្បៈដោយ​ប្រធាន​បទ “ផ្កាព័ណ៌​​ក្រហម” លើកទី៩ឆ្នាំ២០១៦។ កម្មវិធីនេះសំដៅតប​ស្នងសង​គុណគ្រួសារគោល នយោបាយ យុទ្ធជន​ពិការ គ្រួសារ​យុទ្ធជនពលី និងជន​មាន​គុណូបការៈ​ជាមួយ បដិបត្តន៍លើទូទាំង​ប្រទេសផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ