20/08/2015 10:04 GMT+7 Email Print Like 0

សកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហា


សកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហា (ឯកសារ)

នាថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥ វៀត​ណាមបានរំលឹកខួបលើក​ទី៧០ទិវាបដិវត្តន៍​ខែសីហា។ ថ្ងៃទី១៩ខែ​សីហា​មុន​នេះ​៧០​ឆ្នាំ ប្រជាជន​វៀតណាម​ក្រោមការ​ដឹកនាំ​របស់​បក្សកុ​ម្មុយនីស្ត​វៀត​ណាម​ និង​លោក​ប្រធាន​ហូជីមិញ​​បាន​ក្រោកឈរឡើង ​រៀបចំ​បដិវត្តន៍​លុប​បំបាត់​​នឹម​អាណា​និគម​និយម សក្តិភូមិ ធ្វើ​ឡើង​​បដិវត្តន៍​​ខែ​សីហា​​ជា​ប្រវត្តិសាស្ត្រ​​បង្កើត​​​ប្រទេសវៀត​ណាម ប្រជាធិបតេយ្យសាធារណៈរដ្ឋ​ប្រទេស​ប្រជា​ធិបតេយ្យ​ដើម​ដំបូង​នៅ​អាស៊ី-អាគ្នេយ៍។

​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រសំខាន់នេះ បណ្ដា​កាសែត​ធំៗ​ច្បាប់​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី​១៩ខែ​សីហា​បាន​លៃទុក​ខ្លឹមសារ​ភាគ​ច្រើន​ ស្ដីពី​បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥។ លើទំព័ទី១​កាសែត Nhan dan (ប្រជាជន)បានចុះ​ផ្សាយ​រូបឆាយាល័ក្ខ​លោក​ប្រធានហូជីមិញ និងពាក្យ​ទូន្មាន​របស់​លោក៖ បដិវត្តន៍​ខែសីហា​បាន​វាយកំទិច​នឹម​ត្រួត​ត្រា នៃរបបអាណានិគមនិយម ដែល​អូសបន្លាយជិត​១០០ឆ្នាំ បាន​នាំ​រដ្ឋ​អំណាច​ជូន​ប្រជា​ជន បាន​កសាង​គ្រឹះស្ថាន​សំរាប់ប្រទេសវៀត​ណាម​ប្រជា​ធិបតេយ្យ​សាធារណៈ​រដ្ឋ​ឯករាជ្យ​សេរីភាព​សុភមង្គល។ នោះជាការ​ផ្លាស់​ប្តូរ​ដ៏ធំធេង។ នៅខាង​ក្រោម​រូបភាព​ជាបទ​វិចារណ​កថា​ក្រោម​ចំណង​ជើង​ថា​ស្មារតី​បដិវត្តន៍​ខែសីហាគាំ​ទ្រ យើងឈានទៅមុខ ដែលបង្ហាញ​ថា មេរៀនបទ​ពិសោធន៍​រួមជា​មួយ​រាល់​តំលៃ​ដ៏ធំធេង​ នៃបដិវត្តន៍ខែសីហាជានិច្ចកាល​ជាកំលាំង​ចលករ​កំលាំង​ពលំ​ខាង​ស្មារតី​សំរាប់​ប្រជា​ជាតិ​វៀត​ណាម​ និងប្រជាជនវៀតណាម​លើកំណាត់​ផ្លូវឈាន​ទៅមុខ។ កាសែត Quan doi-Nhan dan (កង​ទ័ពប្រជាជន)នាថ្ងៃ​ទី១៩ខែ​សីហា​បាន​ចុះផ្សាយ​បវិចារណកថា ពង្រីក​ស្មារតី​បដិវត្តន៍​ខែសីហា​ឈានទៅ​រឹង​មាំ​លើមាគ៌ា​ផ្លាស់​ប្តូរ​ថ្មី និង​អត្ថបទសរ​សេរ មេរៀន​អំពីការឆ្លៀតឱកាស។ អត្ថបទ​សសេរ​ទាំង​ពីរ​បាន​វិភាគ​មូល​ហេតុ​និង​មេរៀន​បទពិសោធន៍​នៃបដិវត្តន៍ ទន្ទឹមនឹង​នោះបង្ហាញ​ច្បាស់​ក្នុងកាលៈ​ទេសៈ​បច្ចុប្បន្ន​ត្រូវ​បំផុស​ស្មារតី​បដិវត្តន៍​​ខែសី​ហា។ មេរៀនបដិវត្តន៍អំពី​ការចលនា​កំលាំងពលំរបស់​ប្រជាជន នៅរក្សាតំលៃដដែលក្នុង​បុព្វហេតុ​​ផ្លាស់​ប្តូរថ្មីនា​បច្ចុប្បន្ន។

​នៅដំបន់ជាច្រើន​ក្នុងទូទាំងប្រទេសក៏​បានរៀបចំ​សកម្មភាពរំលឹកខួបលើកទី៧០ទិវាប​ដិវត្តន៍​ខែសីហា​ផង​ដែរ​។​ ផ្នែក​វប្បធម៍​កីឡានិង​ទេសចរណ៍ក្រុងហាណូយ​ បាន​រៀបចំសកម្មភាព​ជាង​១០០ដោយ​លើក​ដម្កើង​នូវ​ប្រ​ពៃ​ណី​​បដិវត្តន៍​ដ៏ភ្លឺ​ស្វាង​ក៏​ដូចជា​សមិទ្ធិផល​ នៃបុព្វហេតុ​កសាង​ប្រទេស​ជាតិ​របស់​វៀត​ណាម​និយាយ​រួម​និង​រដ្ឋ​ធានី​​ហាណូយ​និយាយ​ដោយឡែក​ក្នុង​អំឡុង​៧០​ឆ្នាំកន្លង​ទៅ៕

 

តាមVOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ