12/06/2016 12:14 GMT+7 Email Print Like 0

សកម្មភាពឆ្ពោះទៅទិវាសារព័ត៌មានបដិវត្តន៍វៀតណាមថ្ងៃទី២១មិថុនា


តំណាងចូលរួមក្នុងសិក្ខាសាលា

សិក្ខាសាលាវិទ្យាសាស្ត្រស្តីពី“សារព័ត៌មានជាមួយនឹងការអភិរក្សនិងពង្រីកវប្បធម៌អរូបីរបស់ក្រុងហាណូយ” បានបើកនៅទីក្រុងហាណូយ នាថ្ងៃទី  ១១ ខែមិថុនា ឆ្នាំ២០១៦ សំដៅឆ្ពោះទៅរំលឹកខួបលើកទី៩១នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមថ្ងៃទី ២១ ខែមិថុនា ។ នៅក្នុងសិក្ខាសាលានេះ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ  និងអ្នកកា​សែត​ជាច្រើនរូបបានដាក់ចេញមតិនិងវាយតម្លៃលើគ្រប់ជ្រុងជ្រោយអំពីការពិតជាក់ស្តែងរបស់វិស័យវប្បធម៌អរូបីរបស់ទីក្រុងហាណូយ ​ពីការអភិរក្សដល់ការពង្រីកនូវតម្លៃវប្បធម៌អរូបីក៏ដូចជាការរក្សាការផ្សព្វផ្សាយ វប្បធម៌​អរូបីរបស់ក្រុងហាណូយទៅដល់ប្រជាជនទូទាំងប្រទេសក៏ដូចជាភ្ញៀវទេសចរណ៍​​បរទេសផងដែរ។​

ក្នុងឱកាសនេះដែរ មហោស្រពសិល្បៈស្តីពី ទីណាត់ជួបខែមិថុនាលើកទី២ ឆ្នាំ២០១៦ ក៏ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ សំដៅជួយអំណរសាទរទិវាសារព័ត៌មានវៀតណាមថ្ងៃទី២១មិថុនាផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ