22/01/2015 14:00 GMT+7 Email Print Like 0

សកម្មភាពចាប់ផ្តើមឡើងវិញយុទ្ធ​នាការ​យោធារ​បស់​ Kiev​ បាន​គំរាម​កំហែង​ដល់ជំនួប​កំពូល​ស្តីពីអ៊ុ​យក្រែ​ន


លោក Dmitry Peskov(រូបថតៈ baomoi.com)

ក្នុងបទ​អធិប្បាយ នាថ្ងៃទី២០ខែមករា​ឆ្នាំ២០១៥ ស្តីពីស្ថានភាពជំលោះឡើង​ជណ្តើរនៅភាគ​ខាង កើត-ត្បូង​របស់​​អ៊ុយ​​ក្រែននា​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះទីប្រឹក្សារបស់​ប្រធានា​ធិបតីរុស្ស៊ី លោក Dmitry Peskov បានចាត់ទុកថា​ការ​ដែល​​​កង​ទ័ព Kiev បង្កើនសកម្មភាព​យោធានៅ​ភាគខាង​កើតអ៊ុយ​ក្រែន ធ្វើឲ្យ​ពិបាក​ក្នុងការ​រៀបចំ​ឡើងជំ​នួប​​កំពូលចតុ​ភាគី១​(រួមមានរុស្ស៊ី អ៊ុយក្រែន អាល្លឺម៉ង់ និងបារាំង)ស្តី​អំពី​ជំលោះនៅប្រទេសនេះ។ លោក Peskov ចាត់​ទុកថា ជំនួបពោល​ខាង​​លើ​អាច ដំណើរ​ការប្រសិនបើ​មានការ​ត្រៀមរៀប​ចំសម្រាប់​លទ្ធផល​វិជ្ជ​មាន​​១។ ដោយសេចក្តី​សម្រេចថា ចាប់ ផ្តើម​​យុទ្ធនាការ​យោធាឡើង​វិញរបស់រដ្ឋ​អំណាច Kiev នៅតំបន់​ខាងកើត​-ត្បូង​កា​រត្រៀមរៀប​ចំពោលខាង​លើគឺមិន​អាច​អនុវត្ត​បាន​ឡើយ។ ក្នុងព្រឹត្ត​ការណ៍​ទាក់ទិន១​ទៀត នាថ្ងៃ​ទី២០ខែ​​មករា​ឆ្នាំ២០១៥ ក្រសួងការបរ​ទេសអាល្លឺម៉ង់​បាន​ឲ្យ​ដឹងថា រដ្ឋ​មន្ត្រីការបទេស​អាល្លឺម៉ង់​លោក Frank-​Walter Steinmeir បានអញ្ជើញ​សមភាគី រុស្ស៊ី​អ៊ុយក្រែន​និង​បា​រាំង​ទៅកាន់​ទីក្រុងប៊ែក​​ឡាំង​​ដើម្បី​ពិ​ភាក្សា​​លើ​វិធា​ន​​​ការ​កាត់ប​ន្ថយភាព​តានតឹង​នៅភាគ​ខាងកើត​អ៊ុយក្រែន​នា​យប់​ថ្ងៃ​​ទី២១​ខែមករា​ឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ