19/02/2018 11:21 GMT+7 Email Print Like 0

សកម្មភាពចាប់ផ្តើមធ្វើអាជីវកម្មនាដើមឆ្នាំថ្មីជាមួយនឹងឬទ្ធានុភាពថ្មី ក្តីសង្ឃឹមថ្មី


 សកម្មភាពចាប់ផ្តើមធ្វើអាជីវកម្មនាដើមឆ្នាំថ្មីជាមួយនឹងឬទ្ធានុភាពថ្មី ក្តីសង្ឃឹមថ្មី 

ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ ពន្លឺអគ្គិសនីនៅចែងចាំងតាមការដ្ឋានគម្រោងស្ពាន Ba​ch Dang (ខេត្ត Quang Ninh )។​ ស្ពាន Bach Dang ជាគម្រោងការសមាសភាព​នៃ ផ្លូវល្បឿន​លឿន Ha Long- Hai Phong ហើយ​ជាស្ពាន​តភ្ជាប់​ផ្លូវពីទី​ក្រុងហាណូយ ទីក្រុង Hai​ Phong ទៅកាន់ទីក្រុង Ha L​ong។ ដើម្បីធានា​ល្បឿន​បើកឲ្យដំ​ណើការ​មុន ​ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ នៅការដ្ឋាននេះ ​បរិយាកាសធ្វើ ពលកម្មនៅតែ​ប្រព្រឹត្តទៅ ​យ៉ាង​ប្រញាប់​ប្រញាល់​។ លោក Huynh Hai Son នាយកគណៈកម្មការប្រតិបត្តិ​កញ្ជប់ លេខ៤៥នៃគម្រោង​ការនេះ​បាន​ឲ្យដឹង​ថា​៖
 
“យើង​ខ្ញុំខិតខំធ្វើការពេញបុណ្យចូលឆ្នាំថ្មីដើម្បីសម្រេចឲ្យទាន់​ពេលវេលានៃ គម្រោងការដែលបា​នដាក់ចេញ។ យើង​ខ្ញុំជឿ​ជាក់ថា ដល់ថ្ងៃទី២៧ខែមេសា យើងខ្ញុំ នឹងសម្រេ​ចបានទាំងស្រុងស្ពាននេះ ហើយដល់ថ្ងៃទី៣០​ខែមេសា​ នឹង​បើកឲ្យ​ដំណើរ​​ការ”។
 
រួមជាមួយគ្នានោះ នា​ថ្ងៃទី១៨ខែកុម្ភៈ (ពោលគឺថ្ងៃ​ទី៣នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី​ ) ឆ្លៀត​យកអាកាស​ធាតុ​អំណោយ​ផល ប្រជាកសិក​រតាមតំបន់​កសិកម្មជាច្រើននៅ ខេត្ត Q​uang Ninh បាននាំគ្នាទៅធ្វើស្រែចំកា​រ ដោយក្តី​សង្ឃឹម​នូវរដូវអំណោយផ​ល។ លោក Dang Dinh Th​ang ប្រធានការិយាល័យសេ​ដ្ឋកិច្ច ទីរួម​ខេត្ត Dong Trieu​ បាន​ឲ្យ ដឹង​ថា៖
 
“Dong Trieu កំពុង​បញ្ជាណែនាំប្រមូលផ្តុំផលរដូវរ​ងារ នឹងត្រៀមរៀបចំសម្រាប់ ផលិតក​ម្មនិទាឃរដូវ២​០១​៨ឲ្យទាន់​ពេល​វេលា។ បន្តត្រៀមដីធ្លីឲ្យស្អាតបាត សម្រាប់ ផ​លិតកម្មស្រូវនិទាឃរដូវ”​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ