20/02/2018 09:44 GMT+7 Email Print Like 0

សកម្មភាពគួរឲ្យទាក់ទាញនៅទីក្រុងហូជីមិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាមឆ្នាំច សំរឹទ្ធស័ក ២០១៨


បរិយាកាសនៅក្នុងកម្មវិធី "ឆ្លងឆ្លើយកំណាព្យ"

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ (ពោល​គឺថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី) ​គណៈគ្រប់​គ្រង វិថីសៀវ​ភៅទី​ក្រុង​ហូជីមិញ បានរួម​សហការជាមួយក្រុម​ហ៊ុនវប្បធម៌ Ph​uong Nam រៀបចំកម្ម​វីធី ​“និពន្ធ​កំណាព្យ” តាម​វិថី​សៀវ​ភៅ​ទីក្រុង​ហូជីមិញ​។
 
មុននោះ ចាប់ពីថ្ងៃ​ទី២៣​ខែបុស្ស ដល់ថ្ងៃទី៣នៃបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីក៏​បាន​ប្រព្រឹត្ត​ទៅការ​ប្រឡង “ឆ្លង​ឆ្លើយ​កំណាព្យ​”។ លោកស្រី Mai Ngan Hoa ប្រធានផ្នែក ផ្សព្វផ្សា​យ ក្រុមហ៊ុនវប្បធ​ម៌ ​Phuong Nam បានឲ្យដឹង​ថា​៖​
 
“គោល​ដៅរបស់គណៈចាត់តាំងគឺ​មានបំ​ណង ប្រែវិថីសៀវភៅឲ្យក្លាយទៅ​ជា “វិថីកំណា​ព្យ”។​ ក្រៅពីនោះ ក្នុងឱកាសដើម​និទាឃ​រដូវ ប្រជាជនវៀតណាមមា​ន ទំនៀម​ទម្លាប់ចាប់ផ្តើម​ការសរសេរ​ដើម​ឆ្នាំ។​ ពោលគឺ ការកាន់​ប៊ិចនិពន្ធឡើង​ពាក្យ កាព្យមួយជាលក្ខណៈស្រស់ស្អាត​មួយ បើកចេញនូវឆ្នាំថ្មីពេញ​ទៅដោយ​បញ្ញា”។
 
ក្នុងឱកាស​នេះ ទីតាំងកម្សាន្តជាច្រើនកន្លែងនៅទីក្រុង​ហូជីមិញ​ដូច​ជា បុណ្យ​ផ្កា និទាឃ​រដូ​វ ​Tao Dan​ វិថីផ្កា​និទាឃ​រដូវ​ Nguyen Hue គឺប្រមូលផ្តុំភ្ញៀវទស្សនាជា​ច្រើន កុះករផងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ