15/04/2016 08:57 GMT+7 Email Print Like 0

សកម្មភាពក្នុងក្របខណ្ឌនៃពិធីរំលឹកវិញ្ញាណក័្ខន្ធស្តេចHungនិងពិធីបុណ្យវិហារស្តេចHung២០១៦

នាថ្ងៃទី១៣ ខែមេសាឆ្នាំ​២០១៦ (ពោលគឺថ្ងៃទី៧ខែទី៣​តាមច័ន្ទគតិ) នៅមណ្ឌល កេរ្តិ៍ដំណែល​ប្រវត្តិ​សាស្ត្រ​វិហារ​ស្តេច Hung និងទីក្រុង Viet Tri ខេត្ត Phu Tho ភាគ ខាងជើងវៀត​ណាម គណៈ​ចាត់តាំង​ពិធីរំលឹក​វិញ្ញា​ណក្ខន្ធ​ស្តេច Hung និងពិធីបុណ្យ​ស្តេច Hung ឆ្នាំ២០១៦ បានរៀប ចំសកម្ម​ភាពជាច្រើន។
 


សកម្មភាពក្នុងក្របខណ្ឌនៃពិធីរំលឹកវិញ្ញាណក័្ខន្ធស្តេចHungនិងពិធីបុណ្យវិហារ ស្តេចHung២០១៦


គួរឲ្យកត់សម្គាល់គឺការប្រឡង “វេចនុំ​អន្សម បូកនុំ Giay សម្រាប់ថ្វាយ ស្តេច​ Hung ” ដែល​បានរៀប​ចំជាប្រចាំ​ឆ្នាំសំដៅ​តបស្នង​សង់​គុណបណ្តាស្តេច Hung ដែល​បាន​បង្កើត​ឡើងទំនៀម​ទម្លាប់​ដ៏ល្អស្អាត​សម្រាប់​ប្រទេស​ជាតិ។​

​ក្នុងឱកាសនេះដែរ មន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Phu Tho បាន​ឧទ្ទេសនាម DVD ចំរៀង Xoan ដែលក្នុង​នោះបាន​ជ្រើសរើសចំរៀង Xoan បុរាណ​ចំនួន​១០បទ ជាសំនៀងរបស់សិល្បៈក សិល្បៈ​ការិនីវ័យ​ក្មេង​។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការ​ ប្រជាជនខេត្ត Phu Tho និងជាប្រធានគណៈកម្មាធិការ​ចាត់​តាំងពិធី​បុណ្យបានឲ្យដឹងថា៖ “បេតិកភ័ណ្ឌវប្បធម៌ដោយសារមនុស្សការពារ និង​តពី​ជំនាន់​មួយ​ទៅជំ​នាន់​មួយ ដូច្នេះវាមានលក្ខណៈខុសពី Album ឬ DVD ដទៃ ដោយសារលើកនេះ  ទំនុកចំរៀង ត្រូវ​បាន​សម្តែង​ដោយ​កុមារ យុវ​ជន ដែលជាអ្នកបន្តវេនពីជំនាន់មុនរក្សាចំរៀង​ Xoan នេះសម្រាប់ជំនាន់ក្រោយ។ តាមរយៈ​មធ្យោបាយ​សាធារណ​នេះ អាច​ឧទ្ទេសនាម​ប្រភេទ​ចំរៀង​នេះទៅកា​ន់​មិត្ត​ភក្តិ​អន្តរជាតិ​យ៉ាង​លឿន​បំផុត​”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ