សកម្មភាពក្នុងក្របខណ្ឌនៃពិធីរំលឹកវិញ្ញាណក័្ខន្ធស្តេចHungនិងពិធីបុណ្យវិហារស្តេចHung២០១៦
នាថ្ងៃទី១៣ ខែមេសាឆ្នាំ២០១៦ (ពោលគឺថ្ងៃទី៧ខែទី៣តាមច័ន្ទគតិ) នៅមណ្ឌល កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្តេច Hung និងទីក្រុង Viet Tri ខេត្ត Phu Tho ភាគ ខាងជើងវៀតណាម គណៈចាត់តាំងពិធីរំលឹកវិញ្ញាណក្ខន្ធស្តេច Hung និងពិធីបុណ្យស្តេច Hung ឆ្នាំ២០១៦ បានរៀប ចំសកម្មភាពជាច្រើន។

សកម្មភាពក្នុងក្របខណ្ឌនៃពិធីរំលឹកវិញ្ញាណក័្ខន្ធស្តេចHungនិងពិធីបុណ្យវិហារ ស្តេចHung២០១៦
គួរឲ្យកត់សម្គាល់គឺការប្រឡង “វេចនុំអន្សម បូកនុំ Giay សម្រាប់ថ្វាយ ស្តេច Hung ” ដែលបានរៀបចំជាប្រចាំឆ្នាំសំដៅតបស្នងសង់គុណបណ្តាស្តេច Hung ដែលបានបង្កើតឡើងទំនៀមទម្លាប់ដ៏ល្អស្អាតសម្រាប់ប្រទេសជាតិ។
ក្នុងឱកាសនេះដែរ មន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Phu Tho បានឧទ្ទេសនាម DVD ចំរៀង Xoan ដែលក្នុងនោះបានជ្រើសរើសចំរៀង Xoan បុរាណចំនួន១០បទ ជាសំនៀងរបស់សិល្បៈក សិល្បៈការិនីវ័យក្មេង។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Phu Tho និងជាប្រធានគណៈកម្មាធិការចាត់តាំងពិធីបុណ្យបានឲ្យដឹងថា៖ “បេតិកភ័ណ្ឌវប្បធម៌ដោយសារមនុស្សការពារ និងតពីជំនាន់មួយទៅជំនាន់មួយ ដូច្នេះវាមានលក្ខណៈខុសពី Album ឬ DVD ដទៃ ដោយសារលើកនេះ ទំនុកចំរៀង ត្រូវបានសម្តែងដោយកុមារ យុវជន ដែលជាអ្នកបន្តវេនពីជំនាន់មុនរក្សាចំរៀង Xoan នេះសម្រាប់ជំនាន់ក្រោយ។ តាមរយៈមធ្យោបាយសាធារណនេះ អាចឧទ្ទេសនាមប្រភេទចំរៀងនេះទៅកាន់មិត្តភក្តិអន្តរជាតិយ៉ាងលឿនបំផុត”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម