31/03/2018 10:02 GMT+7 Email Print Like 0

សកម្មភាពក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល GMS លើកទី៦


 ទិដ្ឋភាពនៃសម័យប្រជុំមួយក្នុងក្របខ័ណ្ឌ GMS ៦ (រូបថត៖ VOV5)

ក្នុងក្របខ័ណ្ឌវេទិកាស្ដីពី​គោលនយោបាយជាន់ខ្ពស់ នារសៀលថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០១​៨  បាន​ប្រព្រឹត្ត​ទៅ​សម័យ​ប្រជុំតាម​ប្រធានបទជំនាញ​។

នៅស​ម័យប្រជុំក្រោមប្រធានបទ “អនុ​វត្តន៍បច្ចេកវិទ្យាខ្ពស់ដើម្បីជំរុញកា​រ អភិវឌ្ឍកសិក​ម្មក្នុង​តំបន់ GMS” បណ្ដា​តំណាង​បានឯកភាព​ថា កសិកម្មបន្តជា កម្លាំង​ចលករស្នូល ចំពោះកំណើនសេដ្ឋ​កិច្ច និង​ជាកម្លាំង​ចលករ​នៃការអភិវឌ្ឍ​ ដោយចីរភាពនៅក្រុម​ប្រទេស GMS ទាំងមូល។​ ហើយបដិវត្តន៍ឧស្សាហក​ម្ម៤.០​ ត្រូវដើរ​តួនាទី​គន្លឹះ​ក្នុងការលើកកំពស់តំលៃ និ​ងទិន្នផលនៃ​ផ្នែកកសិកម្ម។ លោ​ក Nguyen Xuan Cuong ​រដ្ឋមន្រ្តីក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនប​ទវៀតណាម​​បាន​សង្កត់ធ្ងន់ថា៖​
 
“បដិវត្តន៍ឧស្សាហ​កម្ម៤.០ជាឱកាសដ៏ថ្លៃថ្លា ​ដើម្បីបណ្ដាប្រទេសអនុ​វត្តន៍ បច្ចេកវិទ្យា។ គួ​រតែជំរុញ​ខ្លាំង​ថែម​ទៀត​នូវការ​អភិវឌ្ឍខ្សែសង្វាក់ក​សិផល កសាង ខ្សែសង្វាក់ក​សិផលឆ្លងដែន។ ​វៀតណាម​ជាប្រទេស​មួយ​ដែល​ផលិតកសិផល​ជា​ច្រើន​ ដោយហេតុនេះ យើង​ខ្ញុំត្រូវការមានកិច្ចសហប្រ​តិបតិ្តការ​នេះ ដើម្បីអាច​ ចូលរួម​ក្នុងខ្សែ​សង្វាក់​តំលៃសកលយ៉ាងទូ​លំទូលាយជាង ប្រកបដោយ​តម្លាភាព និងប្រសិទ្ធ​ភាព​ជាង”​។
 
នៅសម័យប្រជុំស្ដី​ពី GMS និងពាណិជ្ជកម្មសកល ​អង្គប្រជុំបានឯកភា​ពថា ក្នុងកាលៈ​ទេសៈ​ដែល​ពាណិជ្ជកម្ម​អន្តរជាតិ​មានការផ្លាស់​ប្ដូរជាបន្តបន្ទាប់នា ប​ច្ចុប្បន្ន គឺក្រុមប្រទេស GM​S ត្រូវក្ដាប់ជាប់ការអភិ​វឌ្ឍ​ថ្មី និង​ឆ្លៀត​យក​ឱកាស ដើម្បីអភិវឌ្ឍន៍សេដ្ឋ​កិច្ច។ អភិបាលរងខេ​ត្ត ​Guangdong លោក Ou Yang ​Wei Min បានឲ្យដឹង​ថា៖​
 
“យន្តការសហប្រ​តិបតិ្តការ GMS ដើរតួនាទីសំខាន់ក្នុងកា​រជំរុញកិច្ចសហ ប្រតិប​តិ្តការសេដ្ឋកិច្ចក្នុង​តំបន់​។ កិច្ច​សហប្រតិបត្តិ​ការរវាងខេត្ត Guangdong ជា មួយអាស៊ានមា​នការរីកចម្រើ​នថ្មី​។ កម្លាំង​ពលកម្ម​និង​ប្រភពធន​ធាន​របស់ ប្រទេសអា​ស៊ានទាំង៥ក្នុង GM​S គឺសម្បូរបែបណាស់ មា​នបរិយាកាស​អភិវឌ្ឍន៍ ធំល្វឹង​ល្វើយ​។ យើងខ្ញុំស​ង្ឃឹមថា នឹងបង្កើតឡើងជំពូក​ថ្មីមួយស្ដីពីកិច្ចសហ ​ប្រតិបតិ្តការរវាងចិនជា​មួយ​អាស៊ាន ជាមួយ​ GMS”​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ