06/01/2015 14:40 GMT+7 Email Print Like 0

សកម្មភាពកិច្ចការបរទេសក្នុងឆ្នាំ ២០១៤ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (Image: VOV)

បណ្ដាសកម្មភាពកិច្ចការបរទេសត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំ ២០១៤។ នេះគឺជា​ការ​អះ​អាង​របស់​រដ្ឋ​មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ដែលត្រូវបាននាំចេញ ក្នុងនាទី “ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ” នា​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៤។ វាយតំលៃអំពីលទ្ធផលលេចធ្លោនៃផ្នែកការទូតវៀតណាមក្នុងឆ្នាំ ២០១៤ ឧប​នា​យក​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៤ កន្លងមក ពិភពលោក​និង​តំ​បន់​មានបំរ៉ែបំរួលដ៏ស្មុគស្មាញជាច្រើនដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខនិងការអភិវឌ្ឍន៍របស់វៀតណាម។ ក្នុង​កាលៈទេ សៈនេះ បណ្ដាសកម្មភាពការទូត ដ៏សម្បូរបែបរបស់បក្សរដ្ឋនិងប្រជាជនត្រូវបានអនុវត្ត​លាតត្រដាង​យ៉ាង​សកម្មនិងមានប្រសិទ្ធភាពរួមចំណែករក្សាបរិយាកាសសន្តិភាពស្ថិរភាពឆ្លៀត​យកបណ្ដាលក្ខ័ណ្ឌអន្តរជាតិងាយ​ស្រួល​​ដើម្បីអភិវឌ្ឍន៍និងលើកកំពស់ឋានរបស់វៀតណាមលើឆាកអន្តរជាតិ។ ស្តីអំពីគោលនយោបាយការទូតនយោ
បាយ​ ប្រសិនបើ នាឆ្នាំ ២០១៣ វៀតណាមបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងជាមួយដៃគូសំខាន់ជាច្រើន នោះ​គឺក្នុង​ឆ្នាំ​ ២០១៤ កន្លងមកនេះ វៀតណាមបានពង្រីកបណ្ដាទំនាក់ទំនងពោលខាងលើអភិវឌ្ឍន៍ដ៏ស៊ីជម្រៅនិងប្រកប​ដោយ​​ប្រសិទ្ធភាព។

ស្តីអំពីសេដ្ឋកិច្ចការទូតបានរួមចំណែកជំនះពុះពារលើផលវិបាលនៃអស្ថិរភាពសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចតាម
រយៈការជួយឧបត្ថម្ភបើកទូលាយទីផ្សារការទាក់ទាញបការវិនិយោគនិងប្រភពទុន ODA ដោយមានលទ្ធផលជាក់ស្តែង​ដូច​​ជា៖  EU បង្កើនប្រភពទុន ODA ឡើង ៤០០ លានអឺរ៉ូ ក្នុងដំណាក់កាល ២០១៤-២០២០ ជប៉ុនរួមជាមួយ​វៀត​ណាម​​​លើក​កំពស់ទំនាក់ទំនងទ្វេភាគីទៅទំនាក់ទំនងដៃគូយុទ្ធាសាស្ត្រ ព្រមទាំង សន្យាផ្តល់ទុន ODA ចំនួន​ ១២០ ពាន់​លានដុល្លាអាមេរិកសសំរាប់គំរោងការណ៍ហេដ្ឋេរចនាសម្ព័ន្ធនិងថាមពល​វៀតណាមបានបញ្ចប់ជាសារវ័ន្តដំណើ​ការ​ចរចារ​ស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកូរ៉េខាងត្បូងសម្ព័ន្ធភាពគយរុស្ស៊ី-បែឡរុស-កា​ហ្សាក់​ស្ថាន​។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានអះអាងថា៖ ផ្នែក​ការ​ទូត​វៀតណាមបានរួមចំណែករក្សាដ៏រឹងមាំអធិបតេយ្យភាព​និងបូរភាពដែនដីកោះសមុទ្រឆ្លៀតយកការគាំទ្ររបស់​សហគមន៍​អន្តរជាតិចំពោះគោលជំ​ហរយុត្តិធម៌របស់វៀតណាមក្នុងបញ្ហានេះ។

ខ្លឹមសារនេះនឹងត្រូវបានផ្តោតទៅលើក្នុងអត្ថបទសរសេររបស់អ្នកពិន្ធនៃវិទ្យុសម្លេងវៀតណាមក្រោមប្រធានបទ “កិច្ចការបរទេសវៀតណាមក្នុងឆ្នាំ ២០១៤ រួម​ចំណែករក្សាដ៏រឹងមាំអធិបតេយ្យភាពនិងបូរភាពកោះ​សមុទ្រ​របស់​វៀត​ណាម”​។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់បន្ទាប់ពីផ្នែកព័ត៌មាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ