18/06/2016 10:28 GMT+7 Email Print Like 0

សកម្មជួយជ្រោមជ្រែងទិវាធ្វើសកម្មភាពបង្ការ ប្រឆាំងគ្រឿងញៀនឆ្នាំ២០១៦


សកម្មជួយជ្រោមជ្រែងទិវាធ្វើសកម្មភាពបង្ការ ប្រឆាំងគ្រឿងញៀនឆ្នាំ២០១៦

ពិធីមិទ្ធិញជួយជ្រោមជ្រែងទិវាធ្វើ​សកម្មភាព​បង្ការ ប្រឆាំងគ្រឿងញៀន​ឆ្នាំ២០១៦ ត្រូវបាន​ប្រព្រឹត្តទៅ​នាយប់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ។ ថ្លែងមតិ​នៅទី​នេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បាន​សង្កត់​ធ្ងន់​ថា៖

​“​ក្រសួងអប់រំនិងបណ្ដុះបណ្ដាលត្រូវពិនិត្យមើល​ឡើង​វិញ ចំណេះដឹងអំពីការបង្ការ​ប្រឆាំ​ង​គ្រឿង​ញៀន ដែល​បាន​ធ្វើឃោសនា​ពីថ្នាក់​បថមសិក្សា​ដល់ថ្នាក់​ ឧត្តមសិក្សា​អោយសមស្របនិងធ្វើបច្ចុប្បន្នកម្ម​ស្ថានភាពជាក់​ស្ដែង។ ក្រសួង​នគរបាល​ត្រូវប្រ​មូលផ្តុំបញ្ជាណែនាំ​គ្រប់កម្លាំង​តស៊ូប្រឆាំង នឹងបទល្មើសគ្រឿងញៀន។ ក្រសួងព័ត៍​មាន​និង​ផ្សព្វ​ផ្សាយ​ត្រូវគ្រប់គ្រង​យ៉ាងម៉ត់ចត់​ប្រព័ន្ធ Internet ជាពិសេសគឺគេហទំ​ព័រដែល​បាន​ផ្សព្វផ្សាយ​និង​ទាក់ទាញ​យុវជន​ប្រើប្រាស់​គ្រឿង​ញៀន​។ ផ្នែកវប្បធម៌​កីឡានិង​ទេសចរណ៍​ត្រូវ បង្កើន​ការងារ​ត្រួត​ពិនិត្យ​មូលដ្ឋាន​ធ្វើអាជីវកម្ម​ ររសើប​មិន​អោយក្លាយ​ទៅជាទីកន្លែងប្រើប្រាស់​គ្រឿង​ញៀន។”

​នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង Nam Dinh ( ភាគខាងជើងវៀតណាម) ក៏បាន​ប្រារព្វ​ឡើង​ពិធីមិទ្ទិញ​ជួយ​ជ្រោម​ជ្រែងទិវា​ធ្វើសកម្មភាពបង្ការ ប្រឆាំងគ្រឿងញៀន​ឆ្នាំ២០១៦​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ