02/08/2015 09:40 GMT+7 Email Print Like 0

វ៉ាក់សាំងអេបូឡា៖សង្ឃឹមបញ្ចប់មហាអាសន្នរោគនៅតំបន់អាហ្វ្រិកខាងលិច

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ថា ទស្សន៍ឈានទៅដល់ការផលិតវ៉ាក់សាំងមួយមានប្រសិទ្ធភាពប្រឆាំង នឹងអេបូឡាកំពុងខិតជិតមកដល់។ ទោះបីជានៅដំណើរការតេស្តចាំបាច់មួយចំនួនក្តី ប៉ុន្តែវ៉ាក់សាំង VSV-EBOV កំពុងនាំមកនូវប្រសិទ្ធភាពខ្ពស់។ មនុស្សជាង៤ពាន់នាក់ ពេលដែលបានចាកវ៉ាក់សាំងនេះក្រោយពីពួកគាត់មានការទាក់ទងជាមួយអ្នកជំងឺគឺលទ្ធផលសរឲ្យឃើញថា គ្មាននរ​ណា​ម្នាក់ក្នុងចំណោមពួកគាត់ឆ្លងជំងឺអេបូ ឡានៅឡើយ។ អគ្គនាយក WHO Magaret Chan បានចាត់ទុកនេះជា
ការបោះ ជំហានលោតផ្លោះមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមហាអាសន្នរោគអេបូឡា ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់នៅអាហ្វ្រិកត្រូវស្លាប់នាពេលកន្លងទៅ។ តាមមជ្ឈដ្ឋានសុខាភិបាលថា វ៉ាក់សាំងនេះមិនទាន់ទទួលបានលិខិតអនុញ្ញត្តិ ហើយត្រូវមានព័ត៌មានបន្ថែម អំពីប្រសិទ្ធិភាពមុននឹងដាក់ឲ្យប្រើប្រាស់ជាទូទៅ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ