21/07/2021 14:45 GMT+7 Email Print Like 0

វ៉ាក់សាំងការពារកូវីដ ១៩ Moderna ចំនួន ៣ លានដូស​នឹងមកដល់​វៀតណាមក្នុងសប្តាហ៍នេះ

ក្នុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ វៀតណាមមានវ៉ាក់សាំងការពារកូវីដ ១៩ សរុបចំនួន ១៥៧ លានដូស។

សកម្មភាពដឹកជញ្ជូនវ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី ១៩ ខែកក្កដា លោក Dang Duc Anh ប្រធានវិទ្យាស្ថានអនាម័យ និងរោគរាតត្បាតមជ្ឈឹម និងជាប្រធានគណៈកម្មការប្រតិបត្តិនៃគម្រោងចាក់វ៉ាក់សាំងជាតិ បានឲ្យដឹងថា នៅសប្តាហ៍នេះ វៀតណាមនឹងទទួលបានវ៉ាក់សាំងការពារកូវីដ ១៩ Moderna ចំនួន ៣ លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈយន្តការ Covax facility។ លើសពីនេះទៅទៀត នាពេលឆាប់ៗខាងមុខនេះ វៀតណាមនឹងទទួលបានវ៉ាក់សាំងចំនួន ១ សែនដូសពីដ្ឋាភិបាលរ៉ូម៉ានី។ វៀតណាមក៏កំពុងស្នើ ដល់រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងជាវ៉ាក់សាំង Sinopharm ចំនួន ៥ លានដូសផងដែរ។


នាថ្ងៃដដែលក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រុមហ៊ុន Pfizer បានយល់ព្រមផ្ដល់ឲ្យវៀតណាម វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៥១ លានដូស។

ដូច្នេះហើយ តាមផែនការ ក្នុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ វៀតណាមមានវ៉ាក់សាំងការពារកូវីដ ១៩ សរុបចំនួន ១៥៧ លានដូសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ