27/01/2018 08:44 GMT+7 Email Print Like 0

វេទិកា Davos ២០១៨៖ អាមេរិកអះអាងនូវគោលនយោបាយ “ប្រទេសអាមេរិក ជាចម្បង”


ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ Xinhua/TTXVN)

នាថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Davos។

ក្នុងរយៈពេល២ថ្ងៃចូលរួមព្រឹត្តិការណ៍នេះ លោក Trump គ្រោងនឹងថ្លែងបទសន្ទរកថាចំពោះមុខមជ្ឈដ្ឋានអ្នកនយោបាយនិងថ្នាក់ដឹកនាំសហគ្រាសធំៗលើទូទាំងពិភពលោក។ ក្នុងនោះ លោកនឹងបន្តអះអាងនូវសាររបស់ខ្លួន​ថា អាមេរិកមានបំណងរឹតបន្តឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តផ្សេងៗទៀត ប៉ុន្តែព្រមទាំងមានបំណងកាត់បន្ថយឱនភាពពាណិជ្ជកម្មជាប្រចាំឆ្នាំរវាងអាមេរិកជាមួយដៃគូដទៃផងដែរ។

លោក Gary Cohn ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់សេតវិមានជាអ្នកអមដំណើររបស់ប្រធានាធិបតីលោក Donald Trump បានអះអាងថា “ប្រទេសអាមេរិកជាចម្បងមិនមែនជាប្រទេសអាមេរិកតែម្នាក់ឯងនោះទេ។
អាមេរិកអភិវឌ្ឍន៍ពិភពលោកក៏អភិវឌ្ឍន៍ យើងក៏អភិវឌ្ឍន៍ដែរ។ យើងជាចំណែកមួយនៃការអភិវឌ្ឍន៍នោះ ហើយ​ជាចំណែកមួយនៃខឿនសេដ្ឋកិច្ចពិភពលោក។ ប្រធានា ធិបតីលោក Trump ជឿជាក់ទៅលើប្រការនោះ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ