07/11/2018 12:19 GMT+7 Email Print Like 0

វេទិកា Davos ឆ្នាំ ២០១៩ កំណត់រូបរាងស្ថាបត្យកម្មសកលក្នុងសករាជ បដិវត្តន៍​ឧស្សាហកម្ម ៤.០

នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវប្រទេសស្វីស បានជូនដំណឹងអំពីសន្និសីទប្រចាំឆ្នាំ ២០១៩ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឬហោះថា វេទិកា Davos ឆ្នាំ ២០១៩។

 លោក Klaus Schwab ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។
(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

វេទិកា Davos នាពេលខាងមុខនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុង Davos-Klosters (ប្រទេសស្វីស)។ ប្រធានបទនៃវេទិកានេះគឺ "សកលភាវូបនីយកម្ម ៤.០៖ ការកំណត់រូបរាងស្ថាបត្យកម្មសកលក្នុងសករាជ បដិវត្តន៍ឧស្សាហកម្មលើកទី ៤" ។

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៩ នឹងមានការចូលរួមរបស់ថ្នាក់ដឹកនាំចំនួន ៣ ពាន់រូប មកពីគ្រប់វិស័យក្នុងសង្គម តំណាងជួរមុខរបស់រដ្ឋាភិបាលចំនួន ១ រយរូប និងសហគ្រាសចំនួន ១ ពាន់រូប។ វេទិកានេះរួមមានថ្ងៃធ្វើការចំនួនជាង ៤០០ ពេលរបស់រដ្ឋាភិបាល អង្គការអន្តរជាតិ សហគ្រាស សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ អ្នក​ជំនាញជួរមុខលើគ្រប់វិស័យនិងយុវវ័យមកពីទូទាំងពិភពលោក។ សន្និសីទនេះក៏នឹងប្រព្រឹត្តិទៅកិច្ចសន្ទនា​សកល​ដោយមានការផ្ដល់អនុសាសន៍រពីសំណាក់អង្គសន្និសីទ អ្នកជំនាញ អង្គការអន្ដរជាតិ ក្នុងនោះមានសមាជិកនៃក្រុមប្រឹក្សាពិបាលវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ