26/03/2016 07:27 GMT+7 Email Print Like 0

វេទិកា “វៀតណាមនាគថ្មីនៅអាស៊ី”ប្រព្រឹត្តទៅនៅព្រឹទ្ធសភាបារាំង

វេទិកាអង្គភាពអាជីវកម្មស្តីពី “វៀតណាមនាគ​ថ្មីនៅអាស៊ី” និងកម្ម វីធី​ផ្សព្វ​ផ្សាយ​កសិផល​វៀត​ណាម​បាន​ប្រព្រឹត្ត​ទៅ​នៅព្រឹទ្ធសភា​បារាំង នាថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ២០១៦​។ រដ្ឋមន្ត្រីក្រសួង​ឧស្សាហ-ពាណិជ្ជកម្ម​វៀតណាម​ លោក Vu Huy Hoang អញ្ជើញចូលរួមជាសហអធិបតីវេទិការនេះ។


ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំងលោកស្រី Nguyen Quynh Anh


នេះជាលើកដំបូងដែលវេទិកាសេដ្ឋកិច្ចស្តីពីវៀតណាម បានរៀបចំដោយ ទ្រង់​ទ្រាយធំ​នៅព្រឹទ្ធ​ស​ភាបា​រាំង​។ វេទិកា​នេះបានផ្តោត​សំខាន់ ទៅលើវិស័យចំ​បាច់ចំនួន២នោះគឺកិច្ច​សហប្រតិ​បត្តិការ​ឧស្សាហកម្ម ដែល​ក្នុងនោះ​ គឺកិច្ចសហប្រតិ បត្តិការថាមពល និងពន្លឿនពាណិជ្ជកម្មនូវមុខទំនិញកសិផលវៀតណាម ជាពិ​សេស​គឺអង្ករ​។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំងលោកស្រី Nguyen Quynh Anh បានឲ្យដឹងថា៖

​“ការរៀបចំខ្សែសង្វាក់ព្រឹត្តិការណ៍នៅបារាំងលើកនេះគឺជាជំហានបន្ត នៃ​សកម្មភាព​រួមរវាង​វៀត​ណាម​និង​បារាំង​។ ការរៀបចំ​ព្រឹត្តិការណ៍នេះ គឺផ្តើមចេញ ពីតម្រូវ​ការ​របស់​អង្គ​ភាព​អាជីវកម្ម ​នៃភាគី​ទាំង​ពីរ​វៀត​ណាម​និង​បារាំង សំដៅ​ផ្តល់ព័ត៌មានស្តីពីសក្តានុភាពទីផ្សារ របៀបធ្វើអាជីវកម្ម។ ព្រឹត្តិការណ៍នេះក៏ជា ឱកាស​ជួប​ប្រាស្រ័យ​ រវាងអង្គភាពអាជីវកម្មនៃភាគីទាំងពីរ សំដៅស្វែងរកនូវឱកាស​ធ្វើអាជីវកម្ម​ជាក់​ស្តែង​រៀងៗ​ខ្លួន លើវិស័យ​កសិផល ឧស្សាហកម្មនិង មូល​ដ្ឋានហេដ្ឋារចនាសម្ព័ន្ធ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ